រឿងពិតនៅភូមាព្រះមហាថេរៈជាន់ខ្ពស់ហ៊ានចេញតតាំងជាមួយទាហ៊ានដោយព្រះអង្គឯង

0
1049

ភូមា ៖ មិនអាចមើលនឹងភ្នែក ចំពោះការស្រេកឈាមពលរដ្ឋស្លូតត្រង់ពីសំណាក់ពួកទាហានបាន ព្រះមហាថេរៈជាន់ខ្ពស់នៅក្រុងតៃ Taiរដ្ឋសានSan និមន្តជួបតទល់និងសុំបិណ្ឌបាត្រទាហាន ឲ្យបញ្ឈប់ការប្រើអំពើហិង្សាបង្ហូរឈាម ឈប់បាញ់សម្លាប់ប្រជាពលរដ្ឋឯងតទៅទៀត។

ទាក់ទងនិងការសុំបិណ្ឌបាត្រពីព្រះមហាថេរៈជាន់ខ្ពស់នៅក្រុងតៃ Taiរដ្ឋសានSanនេះ ទាហានដែលកំពុងគ្រប់គ្រងប្រទេសដោយការធ្វើរដ្ឋប្រហាឆ្លើយថា ខ្លួនមិនចង់ធ្វើទេ តែមិនធ្វើមិនបានព្រោះបានទទួលបញ្ជាពីមេ ជាទាហានមិនអាចប្រកែកបញ្ជាទេ។

ជាការឆ្លើយតប ព្រះអាចារ្យមហាថេរ បានមានថេរដីកាទូន្មានថា«ញោមត្រឡប់ទៅគិតឡើងវិញមើលថា ព្រោះដោយសារមានបញ្ជាឲ្យធ្វើត្រូវធ្វើ ហើយគេបញ្ជាឲ្យញោមចាប់រងើកភ្លើងក៏ចាប់តើអ្នកចាប់រងើកភ្លើង ឬអ្នកមានបញ្ជាឲ្យចាប់ អ្នកណារលាកមុន? គិតមើលទៅញោម កុំលង់នឹងមហិច្ឆតាអាក្រក់នរណាឲ្យសោះ»៕

ប្រែនាំមកជូនដោយ ទេវ័ន្ត

Facebook Comments
Loading...