កុមាររ៉ាអាយុ១៣ឆ្នាំម្នាក់បើកម៉ូតូឆ្លងត្រូវរថយន្តបើកបុកស្លាប់មួយរំពេចនៅកន្លែហកើតហេតុ

0
898

បាត់ដំបង ៖ កុមាររ៉ាអាយុ១៣ឆ្នាំម្នាក់បើកម៉ូតូឆ្លងផ្លូវជាតិលេខ៥មិនប្រយ័ត្ន ត្រូវរថយន្តបើកក្នុងល្បឿនលឿនបុកស្លាប់មួយរំពេចនៅកន្លែហកើតហេតុ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៤៥នាទី ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ លើដងផ្លូវជាតិលេខ៥កំពុងស្ថាបនានៅត្រង់ចំណុចក្រុមទី៩ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

បើតាមរបាយការណ៍របស់នគរបាលជំនាញស្រុកថ្មគោលបានឲ្យដឹងថា កុមាររងគ្រោះមានឈ្មោះ រិន សុថាវី ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ  ស្រុកថ្មគោល ខេត្តបាត់ដំបង (មិនបានពាក់មួកសុវត្ថិភាព)ស្លាប់។ រីឯអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ(បានរត់គេចខ្លួនបាត់)។

ប្រភពដដែលបានឲ្យដឹងទៀតថា រថយន្តដែលបុកម៉ូតូនោះម៉ាកហាយឡេនឌ័រ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AK-8278 បើកបរពីទិសខាងត្បូងទៅទិសខាងជើងក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខបាត់ដំបង1E-1645បានបើកបរចេញពីខ្លោងទ្វារវត្តឆ្លងផ្លូវជាតិក្នុងទិសដៅពីកើតទៅលិច ធ្វើឱ្យរថយន្តបុកម៉ូតូពេលកំពុងឆ្លងផ្លូវ បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមមួយរំពេចនៅកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្តបានបើករត់គេចមកដល់ភូមិព្រះពន្លា ឃុំរូងជ្រៃក៏ទុករថយន្តចោល រួចអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។ ក្រោយពីការវាស់វែងរួច ករណីនេះបានប្រគល់ឱ្យជំនាញចរាចរណ៍នៃខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ចំណែកសាកសពត្រូវសមត្តកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋានខេត្តបាត់ដំបង បានប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...