ឡុង សំណាង ជួបសូត្រ ខេវិន ដណ្តើមប្រាក់លាន ខណៈពុទ្ធ សំបូរ ឡើងសាកស្នៀតគុននិងអេ អាំម៉ារីនភូថង

0
653

ភ្នំពេញ ៖ កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឡុង សំណាង អ្នកប្រដាល់នៃ​ក្លិប​សា​ល​វ័ន្ត​កីឡា ឡើងដណ្តើមប្រាក់លាននិង​កីឡា​ករជើងខ្លាំងវ័យក្មេងសូត្រ ខេវិន អ្នកប្រដាល់មកពីក្លិបបក្សីស្លាបដែក ខណៈកីឡាករពុទ្ធ សំបូរ អ្នកប្រដាល់ពុទ្ធសេរីវង្សកីឡា ជួបកីឡាករអេ អាំម៉ារីនភូថង អ្នកប្រដាល់របស់ក្លិបអេភូថងកីឡា នៅ​លើ​សង្វៀន​ស៊ីអ៊ិនស៊ី នារសៀល​ថ្ងៃសៅរ៍ទី០៦ ខែមិនា ឆ្នាំ​២០២១នេះ។

ការជួបគ្នារវាងកីឡាករឡុង សំណាង និងកីឡាករសូត្រ ខេវិន នេះក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាទេក្នុងការដណ្តើមប្រាក់លាននេះ។ កីឡាករសូត្រ ខេវិន គេល្អទាំងក្បាច់ និងកាយសម្បទា តែចិត្តប្រដាល់នៅតូច គឺចិត្តរបស់គេរាងល្អាៗមិនសូវហ៊ានប្តូរនោះទេ។ បើចិត្តគេដាច់ជាងហ្នឹងទៀត គេនឹងក្លាយជាកីឡាករល្អម្នាក់ ព្រោះកម្ពស់គេក៏ល្អ ហើយរូបរាងគេល្អថែមទៀត គឺល្អមួយចប់តែម្តង។

ចំណែកកីឡាករ​ជើង​ខ្លាំង​ ឡុង សំណាង បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាង​ច្រើ​ន​​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះ​ប្រើក្បាច់គ្រប់​ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តាប់ដៃកែង និងជង្គង់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូ​ល​​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំង​ស៊ុហ្វ​ដ៍ខ្លាំងរ​បស់គេ​ផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់​ជាបន្ត​បន្ទាប់។

ក្រុមអ្នក​តាមដានកីឡាប្រដាល់​និយាយ​ថា កីឡាករ​ ឡុង សំណាង មួយ​រយៈ​ចុងក្រោយ​នេះ​កំ​ពុង​ក្តោបក្តាប់​សំ​ណាង​ឈ្នះ​ម្តង​ហើយ​ម្តង​ទៀ​ត​ ស្ទើរ​តែ​គ្រប់ការប្រកួតតែ​​ម្តង ខណៈ​ដែល​សំ​ណា​ង​ដែល​កី​ឡា​ករ​រូប​នេះ​ទទួ​ល​​បាន​នោះ​ គឺ​មិន​មែនបាន​ដោយ​ភាព​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​គឺ​បាន​មកពី​សម​ត្ថភាព​ពិត​ៗ​តែម្តង។​ គូ​ប្រកួត​ទាំង​ជើង​ចា​ស់​ និង​ជើង​ថ្មី​ សុទ្ធ​តែ​ទទួល​ស្គាល់​ថា​ឡុង សំណាង ពិតជាពិ​បាក​ផ្តួល​ និង​កំពុង​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ចាញ់​ជា​បន្តបន្ទាប់ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​ជាតិនិងអន្តរជាតិ​ និងដណ្តើមខ្សែក្រវាត់កន្លងមក។ ចាំមើល​កី​ឡាក​រ​ឡុង សំណាង និងកីឡាករសូត្រ ខេវិន នរណាជាអ្នកឈ្នះដណ្តើមបានប្រាក់លាននេះ?​។

ដោយឡែកកីឡាករពុទ្ធ សំបូរ ជួបជាមួយកីឡាករអេ អាំម៉ារីនភូថង ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ កីឡាករពុទ្ធ សំបូរ កន្លង​មក​គេ​មាន​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង កលល្បិច​ប្រកួត​ល្អ និង​មាន​ផ្លែ​ល្អ ហើយ​មួយទៀត សំបូរ​មាន​សមត្ថភាព​ប្រដាល់​ខ្ពស់​ថែមទៀត។ រីឯកីឡាករអេ អាំម៉ារីនភូថង ដោយ​សារ​អំណោយ​ផល​ខាង​កម្ពស់​ រូប​គេ​មាន​ប្រៀប​លើ​ដៃ​គូ​តាម​រយៈ​ការ​ប្រើ​ជង្គង់​ដែល​ជា​អាវុធ​គ្រោះ​ថ្នាក់​បំផុត។ ក្រៅ​ពី​អាវុធ​ជង្គង់​ដ៏​មាន​ប្រសិទ្ធភាព​ អេ អាំម៉ារីនភូថង ក៏​អាច​ទាត់​បាន​ល្អ​ និង​ចេញ​កណ្តាប់​ដៃ​បាន​ល្អ​ផង​ដែរ។ ចាំមើលរវាងកីឡាករពុទ្ធ សំបូរ និងកីឡាករអេ អាំម៉ារីនភូថង នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...