ឪពុកចិត្តតិរច្ឋានរំលោភសេពសន្ថវៈលើកូនស្រីបង្កើអាយុ១០បានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0
228

ពោធិ៍សាត់ ៖ ឪពុកចិត្តតិរច្ឋានរំលោភសេពសន្ថវៈលើកូនស្រីបង្កើរបស់ខ្លួនអាយុ១០បានសម្រេច ត្រូវម្តាចក្មេងរងគ្រោះរាយការណ៍មកសមត្ថកិច្ច ឲ្យបញ្ជូនខ្លួនឪពុកចិត្តតិរច្ឆានរូបនេះទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្តនីតិវិធី នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ។

មន្រ្តីនគរបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យជាឪពុកចិត្តព្រៃផ្សៃឈ្មោះ ឡូត រដ្ឋា ហៅសៅ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិស្វាយ.ស ឃុំស្នាអន្សា ស្រុកក្រគរ មានប្រពន្ធនិងកូនចំនួន២នាក់ក្នុងគ្រួសារ ចំណែកកូនស្រីរងគ្រោះអាយុ១០ឆ្នាំ។

ប្រភពព័ត៌មានដដែលបន្តទៀតថា ស្រ្តីជាម្ដាយបានឃើញកូនស្រីមានសភាពស្លេកស្លាំង និងមានហូរឈាមទៀតក៏លួងលោមកូនស្រីសួរនាំអំពីមូលហេតុ ខណៈនោះកូនស្រីបានរៀបរាប់ប្រាប់ម្ដាយជាហូរហែ ទើបបែករឿងហេតុ និងរាយការណ៍មកសមត្ថកិច្ចតែម្ដង៕

Facebook Comments
Loading...