សង្ស័យងងុយដេករថយន្តដឹកដំឡូងមីបើករ៉េចង្កូតទៅបុកម៉ូតូនិងកិនពីលើទៀតបណ្តាលឲ្យបុរសម្នាក់ស្លាប់

0
629

បន្ទាយមានជ័យ ៖ សង្ស័យងងុយដេករថយន្តដឹកដំឡូងមីបើករ៉េចង្កូតទៅបុកបុរសម្នាក់ជិះម៉ូតូមកពីបើកទឹកបញ្ចូលស្រែបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ២៦៨ A ខាងត្បូងស្ពានគោករំចេក ចម្ងាយ២០០ម៉ែត្រ ស្ថិតក្នុង ភូមិគោករំចេក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះមានឈ្មោះឈឿន ប្រុស ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក បើកម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅសេរី២០១១ ពាក់ស្លាកលេខ ប.មានជ័យ 1E.9205។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅសេរី២០១១ ពាក់ស្លាកលេខ ប.មានជ័យ  1E.9205  មកពីបញ្ចូលទឹកស្រែ ប្រាំងពីត្បូងទៅជើងបើកមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនធំ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ- 3C.4649 ដឹកដំឡូងមី ធ្វើដំណើរច្រាសទិសគ្នា ពីជើងទៅត្បូងស្រាប់តែរ៉េចង្កូតទៅបុកម៉ូតូនិងកិនពីលើទៀតបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅកន្លែងតែម្ដង។ ចំណែកអ្នកអ្នកបើករថយន្តក្រោយពីកើតហេតុ បានរត់គេចខ្លួន បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុប៉ុណ្ណោះ។

ក្រោយកើតហេតុរថយន្ត និងម៉ូតូ ត្រូវបាប៉ូលិសយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកភ្នំស្រុករងចាំធ្វើការដោះស្រាយនៅពេលក្រោយ។ សពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...