បន្ទាប់ពីការប្រកួតចុងក្រោយបែកប្រមាណ១០ថ្នេ ឡុង សុវណ្ណឌឿន អាចឈប់ប្រដាល់ឡើងប្រដាល់ហើយ

0
259

ភ្នំពេញ ៖ កីឡាករឡុង សុវណ្ណឌឿន អ្នកប្រដាល់របស់ក្លិបឡុងសាលវ័ន្តកីឡា អាចនិងឈប់ឡើងសង្វៀនប្រកួតទៀតហើយ ព្រោះមួយរយៈចុងក្រោយនេះគេធ្វើមិនសូវបានល្អទេ ឡើងប្រកួតពេលណាភាគច្រើនមានស្នាមបែកពិសេសប្រកួតជាមួយកីឡាករធឿន ធារ៉ាតែម្តង ដោយការប្រកួតចុងក្រោយនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ត្រូវធឿន ធារ៉ា វាយបែកជាច្រើនថ្នេ ក្នុងនោះឡុង សុវណ្ណឌឿន បានបង្ហោះក្នុងបណ្តាញសង្គមfacebook ថាសុំទោសលោកឪពុកអ្នកម្តាយនិងបងប្អូនអ្នកគាំទ្រទាំងអស់ដោយមួយរយៈចុងក្រោយនេះខ្ញុំធ្វើមិនបានល្អសោះ។

ក្នុងការបង្ហោះក្នុងបណ្តាញសង្គមfacebook ថាសុំទោសនេះដែរមានអ្នកចូលcomment ជាច្រើនក្នុងនោះមានអាខោនfacebookឈ្មោះ ឈិន ប៊ុនឆៃ សសេរថាស៊ូរបន្តទៅមុខទៀតប្អូនប្រុស Nöng Säv ឈប់វៃទៅបង Makara Deliv​ery Tep Oudom វ៉ៃមួយប្រកួតតាមខ្ញុំគិតអាច ស្មើរប្រាក់ខែរគាត់ នៅcbs មួយខែរគួរវ៉ៃ ឫមិនគួតាមប្រូគិត Dada Neouខ្ញុំឃើញ ឡើងពេលណាក៏បែក។ អារម្មណ៍គឺថាអាណិត បើមិនឲ្យឡើងវៃ តើបានថវិកាណាដោះដូរជីវភាព។ ណ្ហើយ កម្មយើងហើយ។

ចំណែកអាខោនfacebookឈ្មោះ វិរះ ពេជ្រ មុនិលក្ខ បានលើកឡើងថា អរគុណ​សម្រាប់​ការ​ស្រលាញ់​និង​ការ​អភិរក្ស​ក្បាច់​គុន​បុរាណ​ខ្មែរ​យុទ្ធសាស្ត្រ​យុទ្ធសិល្ប៍​យុទ្ធគុន​ ទោះ​បី​ជា​កម្លាំង​កាយ​ថមថយ​តែ​កម្លាំង​ចិត្ត​ក្នុង​ការ​តស៊ូ​នៅ​តែ​មាន​ឆន្ទៈ​ក្នុង​ការ​ប្រយុទ្ធ​សូម​អរគុណ​ ជា​ពិសេស​ស្រលាញ់​និង​គាំទ្រ​ចូល​ចិត្ត​team ពិធីករ​អត្ថាធិប្បាយ​របស់​CBS ទាំង​អស់​គ្នា​ រីឯMrr Ratanak បានលើកឡើងថាខ្ញុំលឺថាMCសុជាតិថាបងប្រគូតលើកនេះជាប្រគូតចុងក្រោយឡុង សុវណ្ណដឿន ហើយឡុង សុវណ្ណឌឿន បានតបវិញថាMrr Ratanak ប្រហែលហើយបង។

ក្នុងការឆ្លើយតបរបស់កីឡាករឡុង សុវណ្ណឌឿន ប្រហែលអាចឈប់ប្រដាល់នេះ អ្នក​ស្នេហា​​កីឡា​ប្រដាល់​ភាគគុនខ្មែរជាសោកស្តាយដែលបាត់បង់ធន់ធានកីឡាករដ៍ឆ្នើមម្នាក់នេះ ព្រោះអ្នកគាំទ្រ​ឡុង សុវណ្ណឌឿន ជាច្រើនថាសុវណ្ណឌឿន គេ​​ជា​កីឡា​ករ​ដែល​មាន​សក្តា​នុពល​ ហើយ​មាន​សមត្ថ​ភាព​គួរ​ឱ្យ​សរសើរ​ ដោយ​ម្នាក់​ៗ​ហាក់​សម្តែ​ង​នូវ​ទំនុក​ចិត្ត​ចង់​ទស្សនា​យ៉ាង​ខ្លាំង​នៅគ្រប់​ ពេល​កីឡា​ករ​រូប​នេះ​ឡើង​រេញ​ប្រកួតម្តងៗនោះ។ ទាំងនេះគឺគ្រាន់តែជាការលើកឡើងរបស់កីឡាករឡុង សុវណ្ណឌឿន ក្នុងបណ្តាញសង្គមfacebookប៉ុណ្ណោះ ហើយក្រុមការងារយើងមិនទាន់អាចទំនាក់ទំនងផ្ទាល់ជាមួយកីឡាករឡុង សុវណ្ណឌឿន បាននៅឡើយនោះទេ។ តែយ៉ាងណាក្រុមការងារយើងនិងព្យាយាមទំនាក់ទំនង កីឡាកររូបនេះដើម្បីស្រាយបំភ្លឺនូវករណីមួយនេះ៕

Facebook Comments
Loading...