ស្ត្រីម្នាក់ឃើញប្តីទៅដេកនៅឯចម្ការបាត់ ប៉ុនប៉ងធ្វើអត្តឃាតជាមួយកូនអាយុ៣ខែតែមិនបានសម្រេច

0
107

បាត់ដំបង ស្តី្រម្នាក់មានបំណងសម្លាប់កូនស្រីអាយុ៣ ខែឲ្យស្លាប់ជាមួយខ្លួនបន្ទាប់ពីបម្រុងធ្វើអត្តឃាតចងក សម្លាប់ខ្លួននៅក្នុង បន្ទប់ទឹកហើយ បានដាក់កូនតូច ទៅក្នុងអាអាងទឹករួចទៅហើយនោះ ដែលហេតុការណ៍ នេះ បាន កើត ឡើង នៅវេលា ម៉ោង០០ និង២០នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុច ក្រុមទី១ ភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថាស្ត្រីរងគ្រោះ មានឈ្មោះ ប៉ាវ សឿន (ហៅពៅ) អាយុ៣៦ឆ្នាំ រួមនឹងកូនតូច ឈ្មោះ ហ៊ុន ស្រីតី ភេទស្រីអាយុ៣ខែ។ ក្នុងករណីនេះធ្វើមិនបានសម្រេចទេ ដោយសារបងប្រុស បង្កើត ជួយ ទាន់ ពេល វេលា រួម ជា មួយ នឹង កូនស្រី អាយុ៣ខែ ម្នាក់ ផង បន្ទាប់ពី នាង បាន ឡើង ទៅ បម្រុង នឹង ចងក នៅ ក្នុង បន្ទប់ទឹក ហើយ បានដាក់ កូន តូច  ដែល មិនទាន់ ដឹង អី ទៅ ក្នុង អាងទឹក ក្នុង គោលបំណង ឲ្យ ស្លាប់ ទៅ ជាមួយគ្នាដែរនោះ។

បងប្រុសបង្កើតរបស់ស្ត្រីខាងលើបាន និយាយ ថា នៅ ពេល កើតហេតុ  គឺ ដូចជា ចៃដន្យ បំផុត ដោយសារតែ លោក បាន ឮ សំឡេង ឆ្កែ ព្រុះខ្លាំង ទើប ធ្វើ ឲ្យ លោក ភ្ញាក់ពីដេក ក៏បាន ចុច ពិល រកមើល ក្រែង មាន ចោរ ចូល លួច ផ្លែ ទុរេន នៅ ខាងក្រោយ ផ្ទះ ហើយ ក៏បាន បង្វិល ពិល មកដល់ បន្ទប់ទឹក ក៏ បាន ឃើញ ប្អូនស្រី បម្រុង ចងក សម្លាប់ ខ្លួន នៅ ក្នុង បន្ទប់ទឹក នោះ ទើប ខ្លួន ក៏ បានរ ត់ ទៅ ជួយ ហើយក៏ ឃើញ ក្មួយ ស្រី ដែល ទើប តែ មាន អាយុ ៣ ខែ នៅ ក្នុង ទឹក អាង ទើទើបគាត់បាន ជួយ លើក ចេញ តែ ម្តង ដោយនេះចាត់ទុកជា សំណាងល្អ ក្មេង ស្រី ដ៏ តូច គ្រាន់តែ ឈ្លក់ ទឹកតែ មិន ស្លាប់។

យ៉ាងណាក្រោយកើតហេតុ សមត្ថកិច្ច សួរ នាំ រក មូលហេតុ តែ ស្ត្រី រូប នេះ មិន ព្រម និយាយ ប្រាប់ ទាល់តែសោះ ទើប ឲ្យ ក្រុមការងារ កិច្ចការនារី ឃុំ មក ជួយ សួររក មូលហេតុក៏នៅតែគ្មានប្រយោជន៍ដដែល។

គួរ បញ្ជាក់ ដែ រថា នៅ យប់ នោះ ប្តី របស់ ស្ត្រី រងគ្រោះ បានទៅ ដេក នៅឯ ចម្ការ ទើប នាង មានឱកាស ធ្វើ អត្តឃាត បែបនេះ តែ មិន សម្រេច ទាំង ម្តាយ ទាំង កូន តូចហើយក៏មិនដឹងថានាងមានវិបត្តិផ្លូវចិត្តអ្វីដែលដាច់ចិត្តធ្វើបែបនេះឡើយ៕

Facebook Comments
Loading...