យុវជន៣នាក់កាប់បំផ្លាញម៉ូតូចំនួន៣គ្រឿងបណ្ដាលឲ្យរងការខូចខាតខ្ទេចខ្ទី ត្រូវបាននគរបាលឃាត់ខ្លួនបាន២នាក់

0
227

ភ្នំពេញ ៖ យុវជន៣នាក់កាប់បំផ្លាញម៉ូតូចំនួន៣គ្រឿងបណ្ដាលឲ្យរងការខូចខាតខ្ទេចខ្ទីរកាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រួចបានរត់ចូលទៅសម្ងំលាក់ខ្លួននៅក្នុងបឹងកក់មួយកន្លែង ភ្លឺឡើងទើបត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យរួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ និងកម្លាំងប្រជាការពារធ្វើការឡោមព័ទ្ធខ្លួនជនដៃដល់២នាក់ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៦ ស្ថិតនៅតាមផ្លូវបេតុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះទេជិះម៉ូតូ មួយគ្រឿងម៉ាក ហុងដាឌ្រីមស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1B-0380។ ហើយកំពុងត្រូវបាននគរបាលសាកសួរនៅប៉ុស្តិ៍ចោមចៅទី១ ហើយនគរបាលកំពុងធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបក្សពួកម្នាក់ទៀតព្រមទាំងម្ចាស់ផ្ទះដែលបានលាក់បំពួនក្រុមជនសង្ស័យកាលពីយប់។

ចំណែកម៉ូតូ៣គ្រឿងរងការខូចខាតរួមមាន១,ម៉ូតូម៉ាកស៊ុយហ្សុយគី និចពណ៌ ក្រហម លាយស ពាក់ស្លាកលេខព្រៃវែង 1K-1518 ជាកម្មសិទ្ធិរបស់ឈ្មោះ យុន រិត ភេទ ប្រុសអាយុ ២៤ឆ្នាំ ជាកម្មកររោងចក្រស្នាក់នៅ ភូមិឃុំកើតហេតុខាងលើ មានស្រុក កំណើតនៅភូមិព្រៃស្វា ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ២ម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរី  ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1O-3078 ជាកម្មសិទ្ធិរបស់ឈ្មោះ ភួង ពិសិដ្ឋ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជា កម្មករ រោងចក្រ ស្នាក់ នៅ ភូមិ  ឃុំកើតហេតុ ខាងលើ  មានស្រុក កំណើត នៅ ភូមិ ស្នាម ពុក ឃុំ វសល ពង់ ស្រុក ឧដុង្គ  ខេត្តកំពង់ស្ពឺ។៣, ម៉ូតូម៉ាក ហុងដា ឌ្រី ម  ស៊េរី ឆ្នាំ ២០១៩ ឡើង ស៊េរី ២០២១  ពាក់ ស្លាក លេខ កណ្តាល  1AB-7549 ។ជាកម្មសិទ្ធិរបស់ឈ្មោះ សៅ វ៉ាង  ភេទ ប្រុស  អាយុ ១៨ ឆ្នាំ  ជា  កម្មករ រោងចក្រ ស្នាក់ នៅ ទល់មុខ រោងចក្រ   ក្នុងភូមិឃុំកើតហេតុ ខាងលើ  មានស្រុក កំណើត នៅ ភូមិ ម្រិញ ឃុំ ត្រពាំង ស្រែ ស្រុ កមេ សាង  ខេត្តព្រៃវែង ។

តាម ប្រភព ព ត៌ មានបានឲ្យដឹង ថា នៅវេលា ម៉ោង ៨ និង ៣០ នាទី យប់ ថ្ងៃ ទី ២៥  ខែកុម្ភៈ  ឆ្នាំ ២០២១ ជនរងគ្រោះទាំង ៣ នាក់បាន នាំ គ្នា ផឹកសុីជុំគ្នានៅចំណុច  ទល់មុខ រោង ចក្រ យូ មីង ដា ស្ថិត ក្នុង ភូមិ ត្រពាំង ថ្លឹង សង្កាត់ ចោម ចៅ ទី ១ ខណ្ឌ ពោធិ៍ សែន ជ័យ  រាជធានីភ្នំពេញ ។ហើយខណៈផឹកស្រា  បៀរ អស់  ម្នាក់ មួយ កំប៉ុង  ក៏ ស្រាប់តែ ឃើញ ជន បង្ក ទាំង៣នាក់ដែល មិន ធ្លាប់ ស្គាល់គ្នា សោះ ជិះ ម៉ូតូ មួយ គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ កំពង់ឆ្នាំង1B-0381 ឌុបគ្នាដោយមាន ដាវ និ ង ដំបងផងចូលទៅដេញកាប់ និង វាយ ក្រុមជនរងគ្រោះ ប៉ុន្តែជនរងគ្រោះរត់ចេញទាន់ ហើយជនអន្ធពាលខាងលើក៏បានកាបម៉ូតូ  របស់ជនរងគ្រោះទាំង៣គ្រឿងខាងលើ   បណ្តាល ឲ្យ រង ការ ខូចខាត។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកជនដៃដល់ជន បាន នាំ គ្នា ជិះ ម៉ូតូ គេចខ្លួន តែស្រប ពេល នោះ កំលាំង សមត្ថកិច្ច នគរបាលប៉ុស្តិ៍ចោមចៅទី១ល្បាតឃើញ ក៏ បាន ដេញ តាម ភ្លាមៗ ហើយជន បង្ក បានគេចរហូតដល់ភូមិទួលពង្រសង្កាត់ចោមចៅទី១ជនសង្ស័យ២នាក់ រត់ ចូល ផ្ទះ ឯម្នាក់ទៀតគេច បាត់ ដោយ ទុក ម៉ូតូ នៅ ខាង មុខ ផ្ទះ ។ពេលនោះកម្លាំង នគរបាល ប៉ុស្តិ៍ បម្រុងចូល ទៅ ចាប់  ភ្លាម ៗ ដែរ តែ ត្រូវ បាន បងស្រី ជន បង្ក ជា ម្ចាស់ផ្ទះរារាំងមិនឲ្យ ចូលចាប់ ឡើយដោយសួររកដីកាតុលាការថែមទៀតផង ទើបខណៈនោះសមត្ថកិច្ច នគរបាលបន្ថែមកម្លាំងធ្វើការឡោមព័ទ្ធផ្ទះនោះរហូតដល់វេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ជនសង្ស័យបានសម្រុកចេញពីក្នុងផ្ទះខាងលើចូលទៅលាក់ខ្លួនក្នុងបឹងដែលមានកក់ដុះ ហើយត្រូវបានកម្លាំងនគរបាលខាងលើរួមទាំងប្រជាការពារឡោមព័ទ្ធចាប់បានជាបន្តបន្ទាប់២នាក់តែម្ដង។

បច្ចុប្បន្ន ជនសង្ស័យត្រវបានសមត្ថកិច្ចធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទី១  ដេីម្បីក៏សាងសំណំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយតាមច្បាប់៕

Facebook Comments
Loading...