យុវជនម្នាក់ រំលោភសេពសន្ថវ:ក្មេងស្រីអនីតិជន ក្នុងចំការក្រូចក្បែរផ្ទះបានជាង២០ថ្ងៃត្រូវឃាត់ខ្លួន

0
542

បាត់ដំបង ៖ យុវជនម្នាក់ រំលោភសេពសន្ថវ:ក្មេងស្រីអនីតិជន ក្នុងចំការក្រូចក្បែរផ្ទះបានជាង២០ថ្ងៃត្រូវបានកម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១តាមបណ្តឹងរបស់ឈ្មោះ រឿម ញ៉ ភេទស្រី អាយុ៦០ឆ្នាំ រស់នៅឃុំអូរដំបង១ ស្រុកសង្កែ ដែលត្រូវជាជីដូនក្មេងស្រីរងគ្រោះដោយចោទថា ជនសង្ស័យថាបានចាប់រំលោភចៅស្រីរបស់គាត់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៨ និង៣០នាទី នៅក្នុងចំការក្រូចក្បែរផ្ទះ របសគាត់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យក្នុងករណីនេះ ឈ្មោះជុន ជួន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ ដែលត្រូវជាជីដូនក្មេងស្រីរងគ្រោះប្តឹងពីបទចាប់រំលោភសេពសន្ថវ:លើក្មេងស្រីជាអនិតិជនឈ្មោះ ស វល អាយុ១៣ឆ្នាំ បានសម្រេចកាលពីជាង២០ថ្ងៃមក។

ប្រភពដដែលបានឲ្យដឹងថា ក្រោយពេលទទួលកំណត់ហេតុ បណ្តឹងរួចកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក បានចុះស៊ើបអង្កេតស្រាវជ្រាវរកជនសង្ស័យ និងឃាត់ខ្លួនឈ្មោះជុន ជួន យកទៅសាកសួរហើយត្រូវបានរូបគេសារភាពថាពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់នេះប្រាកដមែន។ ករណីនេះជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Facebook Comments
Loading...