ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី៤៤នាក់ និងមិនមានអ្នកជាសះស្បើយនោះទេ

0
78

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានកូវីដ-១៩ថ្មី៤៤នាក់ និងមិនមានអ្នកជាសះស្បើយនោះទេ សរុបព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានរកឃើញករណីឆ្លងថ្មីកើនដល់ ២៣៤នាក់ហើយ។

គួរបញ្ជាក់ផងដែរថា ករណីវិជ្ជមានខាងលើ មាន៤០នាក់ បានជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និង៤នាក់ទៀតជាករណីនាំចូលមកពីក្រៅប្រទេស តែយ៉ាងណាតាមច្រកព្រុំដែនវៀតណាម និងច្រកប្រទេសថៃមិនមានអ្នកឆ្លងនោះទេ។

តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៧៤១ករណី ក្នុងនោះអ្នកជំងឺ៤៧៧នាក់ បានជាសះស្បើយ។ ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ២៣៤នាក់ ក្នុងនោះ មានប្រុស១១៩នាក់ និងស្រី១១៥នាក់ផងដែរ៕

Facebook Comments
Loading...