រថយន្តកូរ៉េដឹកទឹកកកបើកលឿនបួងចង្កូតក្រឡាប់ផ្ងារជើងម្ខាងសំណាងមិនបង្កឲ្យអ្នកដទៃរងរបួស

0
635

ភ្នំពេញ ៖ រថយន្តកូរ៉េដឹងទឹកកកមួយគ្រឿង បើកក្នុងល្បឿនលឿនហើយបួងចង្កូតខ្លាំងពេកបណ្ដាលឲ្យក្រឡាប់ផ្ងាជើងម្ខាងរងការខូចខាតយ៉ាងដំណំ សំណាងមិនបង្កឲ្យអ្នកដទៃរងរបួស ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០២ រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចស្តុប៥០ម៉ែត្រ កែងនឹងផ្លូវបេតុងព្រៃសរ ក្នុងសង្កាត់ដង្កោ ព្រំប្រទល់ជាប់នឹងសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ2M-3892ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងព្រៃសរ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបួងចង្កូតមកខាងឆ្វេងដៃទៅផ្លូវ៥០ម៉ែត្របណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាងចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងពិនិត្យនៅកន្លែងកើតហេតុខាងលើដោយមិនមានខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋ ក៏ដូចទ្រព្យសម្បត្តិអ្នកដទៃ ទើបសមត្ថកិច្ចបានឲ្យម្ចាស់រថយន្តហៅរថយន្តមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

Facebook Comments
Loading...