សមត្ថកិច្ចចាប់ឃាត់ខ្លួនជនជាតិបារាំងញៀនថ្នាំ ហើយដកហូតកាំភ្លើងខុសច្បាប់ចំនួន២ដើម

0
189

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនជនជាតិបារាំងញៀនថ្នាំម្នាក់ រឹបអូសអាវុធខុសច្បាប់២ដើម និងបំផ្លិចបំផ្លាញទ្រព្យអ្នកដ៏ទៃ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចក្នុងបុរីសុភមង្គល ផ្ទះជួលលេខH12B ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិបារាំងដែលកម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនរួមនិងរឹបអូសអាវុធខុសច្បាប់២ដើមនេះឈ្មោះ BAUDRY SEBASTIEN ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ។

បច្ចុប្បន្នកម្លាំងជំនាញ បានបញ្ជូនជនជាតិបារាំង ទៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីពិនិត្យរកមេរោគឆ្លង កូវីដ-១៩ និងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ បណ្តោះអាសន្ន ដើម្បីរង់ចាំលទ្ធផល និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

Facebook Comments
Loading...