យាយនិងតាដាក់ឲ្យចៅគេងក្នុងអង្រឹង ហើយយាយនិងតាក៌គេងលង់លក់មួយភាំង ភ្ញាក់ឡើងឃើញចៅស្រីលង់ទឹកស្លាប់

0
645

បន្ទាយមានជ័យ យាយនិងតាដាក់ឲ្យចៅគេងក្នុងអង្រឹង ហើយយាយនិងតាក៌គេងលង់លក់មួយភាំង ក្មេងស្រីម្នាក់ភ្ញាក់ពីគេងដើរចុះពីអង្រឹងលង់ទឹកស្លាប់ នារសៀលថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ ២០២១ នៅចំណុចវាលស្រែតាអន ស្ថិតក្នុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្មេងរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះសុភា លក្ខិណា អាយុ ខួប១ខែ ចំណែកយាយឈ្មោះ លិញ ចំណាន អាយុ៤៣ឆ្នាំ និងតាឈ្មោះ ហ៊ាង លួត អាយុ៤៤ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនកើតហេតុយាយតា បានយកចៅស្រីខាងលើមកលេងនៅជាមួយពួកគាត់បន្ទាប់មកបានដាក់ចៅ ឲ្យគេងក្នុងអង្រឹង ហើយយាយនិងតាក៌គេងលង់លក់មួយភាំងស្រាប់តែ ភ្ញាក់ពីរដំណេកបាត់ចៅ ស្រីមិនឃើញពួកគាត់សង្ស័យថាចៅរបស់គាត់ប្រហែលជាលង់ទឹកស្រះនៅមុខផ្ទះ ពេលពួកគាត់ទៅដល់ស្រាប់តែឃើញចៅអណ្តែតទឹកបាត់ទៅហើយ ពេលនោះពួកគាត់យកចៅមកសង្គ្រោះ តែជួយមិនបានព្រោះក្មេងរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។

ក្រោយពីពិនិត្យរបស់សមត្ថកិច្ចរួចរាល់ក្មេងរងគ្រោះមិនជាប់ពាក់ពន្ធករណីឃាតកម្មបានប្រគល់សពក្មេងស្រី ឲ្យឪពុក ម្តាយ យាយតាធ្វើបុណតាមប្រពៃណី៕

Facebook Comments
Loading...