គួរឲ្យរន្ធត់ណាស់យុវជនមួយក្រុមយកកាំបិតបុ័ងតោកាប់ រួចអារ.ក យុវជនម្នាក់ដាច់កស្លាប់ និង២នាក់រងរបួស

0
659

ភ្នំពេញ ៖ មិនទាន់ដឹងមានទំនាស់អ្វីឡើយ ដែលយុវជនមួយក្រុមយកកាំបិតបុ័ងតោកាប់ រួចអារ.ក យុវជនម្នាក់ដាច់កស្លាប់ និង២នាក់រងរបួសធ្ងន់ ខណៈអង្គុយផឹកស៊ីនៅផ្ទះ ដែលហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង៩ និង៥០នាទីយប់ថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២១ ស្តិតនៅក្នុងភូមិខ្ទរ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា រាជធានីភ្នពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ខាងលើ ទី១.មានឈ្មោះ ទុ អាយុ២០ឆ្នាំជាង មុខរបរធ្វើសំណង់ មានស្រុកកណើតនៅខេត្តព្រៃវែង (ស្លាប់)។ ទី២ឈ្មោះចិត្រ ចាន់ឌីន អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅ ភូមិខ្ទរ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ( រងរបួសធ្ងន់)។ និងទី៣មិនទាន់ស្គាល់ឈ្មោះ ស្នាក់នៅជិតកន្លែងកើតហេតុខាងលើ។

សក្សីដែលឃើញហេតុការណ៍បានឲ្យថឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះមួយក្រុមកំពុងតែផឹកស៊ីជួបជុំគ្នាជាមួយបងប្អូន នៅក្នុងផ្ទះ លុះមកដល់ម៉ោងកើតហេតុស្រាប់​តែមានជនដៃដល់ជិះម៉ូតូ២គ្រឿង មានសង់ប៊ិចនិងហុងដាឌ្រីមសង់២០១៨ មានគ្នា៦នាក់ ប្រដាប់ដោយកាំបិតនិងដាវចុះមកកាប់ប្រហារទៅលើជនរងគ្រោះ បណ្តាលឲ្យយុវជនម្នាក់ដាច់កស្លាប់ និងរបួសធ្ងន់២នាក់កំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ បន្ទាប់ពីធ្វើសកម្មភាពរួចក៏នាំគ្នារត់ឡើងម៉ូតូ ជិះចូលក្នុងការដ្ឋានមួយកន្លែងសម្ងំលាក់ខ្លួននៅក្នុងនោះ។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌជ្រោយចង្វា សហការជាមួយកងរាជអាវុតហត្ថរាជធានីភ្នំពេញបានស្រាវជ្រាវ និងតាមចាប់ជនដៃដល់បានភ្លាមៗចំនួន៣នាក់។ បន្ទាប់ពីកើតហេតុសពជនរងគ្រោះសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បច្ចប្បន្នសមត្ថកិច្ចកំពង់ស្រាវជ្រាវរកបក្សពួកដែលរត់គេចខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

Facebook Comments
Loading...