លោកArsene Wenger ​​ថាការ​បរាជ័យ​នេះក្លិបBarcelona និងក្លិបJuventusដើមចម​មកពី​ក្រុម​លេង​ពឹងផ្អែក​តែ​លើ​កីឡាករ​ឆ្នើមពេក​

0
785

កីឡាបរទេស ៖ បន្ទាប់ពីក្លិប Barcelona និងក្លិបJuventus បាន​ទទួល​រង​បរាជ័យ​ដូច​គ្នា​នៅ​ការ​ប្រកួត​ជើង​ទី១ វគ្គ១៦ក្រុម​ចុង​ក្រោយពានរង្វាន់ Champions League លោក Arsene Wenger ​និយាយ​ថាការ​បរាជ័យ​នេះ គឺ​ដើមចម​មកពី​ក្រុម​លេង​ពឹងផ្អែក​តែ​លើ​កីឡាករ​ឆ្នើម​ម្នាក់ៗក្នុងក្រុមមួយៗ ហើយ​មិត្ត​រួម​ក្រុម​ឯ​ទៀត​ពួក​គេ​លេង​មិន​បាន​ល្អ​គ្រប់គ្រាន់នោះ។

ក្រោយ​ចប់​ការ​ប្រកួត តារា​ឆ្នើម Lionel Messi និង Cristiano Ronaldo បាន​ក្លាយ​ជា​ប្រធានបទ​ដែល​អ្នក​គាំទ្រ​ជា​ច្រើន​លើក​យក​មក​និយាយ។ សូម្បី​តែ​គ្រូ​តា​លោក Arsene Wenger ក៏​និយាយ​ពាក់ព័ន្ធ​នឹង​បរាជ័យ​នោះ​ដែរ ហើយ​ថា​ដើមចម​គឺ​ដោយសារ​ក្រុម​លេង​ពឹងផ្អែក​តែ​លើ​កីឡាករ​ឆ្នើម​ម្នាក់ ហើយ​មិត្ត​រួម​ក្រុម​ឯ​ទៀត​ពួក​គេ​លេង​មិន​បាន​ល្អ​គ្រប់គ្រាន់។

អតីត​អ្នកចាត់ការ​សញ្ជាតិ​បារាំង​និយាយ​ប្រាប់ beIN Sports បែប​នេះ​ថា៖ “វា​ជា​បញ្ហា​ដែល (Juventus) លេង​ពឹងផ្អែក​តែ​លើ Ronaldo ម្នាក់ ហើយ​នេះ​បង្ហាញ​ថា​កីឡាករ​នៅ​ជុំវិញ​គេ​ឯ​ទៀត​គឺ​លេង​មិន​បាន​ល្អ​គ្រប់គ្រាន់”។ លោក​បន្ថែម៖ “វា​ដូច​គ្នា​សម្រាប់ Messi ប្រសិន​ក្រុម​ពឹងផ្អែក​តែ​លើ Messi ម្នាក់​នោះ​គឺ​កីឡាករ​ជុំវិញ​ខ្លួន​គេ​លេង​មិន​កើត​ហើយ”។ គួរបញ្ជាក់ថា ទាំងក្លិបBarcelona និង ក្លិបJuventus បាន​ទទួល​រង​បរាជ័យ​ដូច​គ្នា​នៅ​ការ​ប្រកួត​ជើង​ទី១ វគ្គ១៦ក្រុម​ចុង​ក្រោយនៃពានរង្វាន់ Ch​am​pions League ដោយក្រុមBarca ចាញ់ក្រុមPSG ៤-១ ហើយក្រុមJuventus ចាញ់ក្រុមPorto ២-១៕

Facebook Comments
Loading...