ជនសង្ស័យចំនួន០៣នាក់ ត្រូវកម្លាំងជំនាញខណ្ឌព្រែកព្នៅឃាត់ខ្លូន ជាមួយក្រាមសថ្លាជាគ្រឿងញៀន ជាច្រើនកញ្ចប់

0
553

ភ្នំពេញ ៖ កម្លាំងជំនាញសហការជាមួយកម្លាំងសណ្ដាប់ធ្នាប់ចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លូនជនសង្ស័យចំនួន០៣នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២៣ និង៣០នាទីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវ២០១១ មុខវត្តជុំ ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ក្នុងករណីនេះទី១ឈ្មោះ ហួត លីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នក្នុងការដ្ឋានសំណង់ ផ្លូវបេតុង ភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី២ឈ្មោះ លី សើ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នជាមួយជនសង្ស័យខាងលើ និងទី៣ឈ្មោះ ឈឿន ឈាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នជាមួយជនសង្ស័យខាងលើ។ សម្ភារៈចាប់យករួមមាន១.ក្រាមសថ្លាជាគ្រឿងញៀនចំនួន០២កញ្ចប់ថង់ធំល្មម និង០៣កញ្ចប់ថង់តូច។ ២.ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ សេរី២០២០ ពាក់ស្លាកលេខ កំពង់ធំ ១P.១៥៩៨ ចំនួន០១គ្រឿង។ ៣.ទូរស័ព្ទដៃចំនួន០២គ្រឿង។ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ កម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង និងគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យចំនួន០៣នាក់ខាងលើ ភ្លាមនោះកម្លាំងយើងក៏បានហៅឱ្យឈប់ធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញសម្ភារៈដែលដូចបានរៀបរាប់ខាងលើ ភ្លាមនោះកម្លាំងយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកធ្វើតេស្តស្វែងរកសារធាតុញៀននៅក្នុងទឹកនោម ជាលទ្ធផលវិជ្ឋមាន ចំនួន០៣នាក់ (មានសារធាតុញៀនក្នុងទឹកនោម)។

បច្ចុប្បន្ន ជនសង្ស័យចំនួន០៣នាក់ខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋានអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រួមទាំងវត្ថុតាងយកមកធ្វើការសាកសួរ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...