ម៉ូតូបើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់បានស្លាប់ និងបីនាក់ទៀតរងរបួសធ្ងន់

0
531

ឧត្ដរមានជ័យ ៖ បុរសម្នាក់បានស្លាប់ និងបីនាក់ទៀតរងរបួសធ្ងន់ បណ្តាលមកពីម៉ូតូម៉ាក Honda Dream មិនប្រកាន់ស្តាំ ជ្រុលទៅបុកម៉ូតូម៉ាក Smash Revo ក្នុងទិសដៅបញ្ច្រាសទិសគ្នាកាលពីវេលាម៉ោង២៣ និង៣០នាទីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០​២១ នៅលើកំណាត់ផ្លូវខេត្តលេខ ២៦-២៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៧៨-៧៩ ស្ថិតក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ប៉ូលិសមូលដ្ឋានបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ បង្ករឡើងរវាងម៉ូតូ និងម៉ូតូ ក្នុងទិសដៅបញ្ជ្រាសទិសគ្នាពីលិចទៅកើត បណ្តាលអោយមនុស្ស០១នាក់ស្លាប់មិនស្គាល់អត្តសញ្ញាណ (ស្លាប់នៅនឹងកន្លែងកើតហេតុ) បើកបរម៉ូតូម៉ាក Honda Dream ពណ៍ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ កំពង់ចាម 1G – 6389 បើកបរមិនពាក់មួកសុវត្ថិភាព។

ចំណែកភាគីខាងម៉ូតូរងគ្រោះម៉ាក Smash Revo ពណ៍ខ្មៅបូកក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1AH – 2781 ជិះគ្នា៣នាក់ ទី១ឈ្មោះ សៅ ម៉ឹង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (រងរបួសធ្ងន់ត្រង់ក្បាល)។ ទី២ឈ្មោះ ម៉ាលី ភេទប្រុស អាយុ៣០ឆ្នាំជាង រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសធ្ងន់ត្រង់ក្បាល) និងទីឈ្មោះ មុត សៀន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទួលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (រងរបួសធ្ងន់ត្រង់ក្បាល)។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីអ្នកបើកបរម៉ូតូម៉ាក Honda Dream មិនប្រកាន់ស្តាំ ទើបបណ្ដាលអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ក្រោយពីធ្វើការវាស់វែងរួចសមត្ថកិច្ចក៍បានយកវត្ថុតាងម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការនគរបាលស្រុកអន្លង់វែងរីឯ សាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

Facebook Comments
Loading...