ផ្ទះកាត់ដេរ និងលក់សម្លៀលបំពាក់មួយខ្នងត្រូវអគ្គីភ័យឆាបឆេះទាំងយប់នៅជិតផ្សារព្រែកព្នៅ

0
135

ភ្នំពេញ ៖ ឆ្លងចរន្តអគ្គីសនីផ្ទះកាត់ដេរ និងលក់សម្លៀលបំពាក់យីហោ ជាងទុំមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះអស់មួយកំណាត់ក្រោយ កាលពីវេលាម៉ោង០២ និង១០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចបណ្តោយផ្លូវ១៥១ ស្ថិតក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះដែលអគ្គីភ័យឆាបឆេះនេះឈ្មោះ សំ ឈេម ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកាត់ដេរនិងលក់សម្លៀកបំពាក់។ សម្ភារៈខូចខាត៖ ផ្ទះ០១ខ្នងទំហំ ៥មx៧ម ថ្មក្រោមឈើលើប្រក់ស័ង្គសី(ឆេះរោងបាយផ្នែកខាងក្រោយ),ម៉ាស៊ីនដេរចំនួន ០៧គ្រឿង,ទូរទស្សន៍ចំនួន ០១គ្រឿង,ធុងបាស់ចំនួន ០២,សម្លៀកបំពាក់(កាត់ដេរនិងលក់)មួយចំនួន។មូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី។

ករណីនេះ បណ្តាលឲ្យកម្លាំងពន្លត់អគ្គីភ័យរងរបួសដៃ(មុតអំបែងកែវ)ចំនួន០១នាក់ និងប្រើប្រាស់រថយន្តពន្លត់ អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ០៤គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនសូគីមិចចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៦រថយន្ត។ គួរបញ្ជាក់ថាករណីអគ្គីភ័យឆាបឆេះផ្ទះកាត់ដេ និងលក់សំលៀកបំពាក់ខាងលើត្រូវបានរលត់ទាំងស្រុងនៅវេលាម៉ោង០៣ និង០៥នាទី ទៀបភ្លឺថ្ងៃខែឆ្នាំដដែល៕

Facebook Comments
Loading...