បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាឲ្យរងរបួសបាក់ភ្លៅ និងកដៃ

0
659

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកហ្គាសពីចំហៀងពេញទំហឹង បណ្តាឲ្យរងរបួសបាក់ភ្លៅ និងកដៃត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភះ  ឆ្នាំ២០២១ នៅចំណុចមុខផ្សារការណាឌីយ៉ា តាមបណ្តោយមហាវិថីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូសណ្តោងរ៉ឺម៉កដឹកហ្គាសមួយគ្រឿង បើកចេញពីផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់មហាវិថីចោមចៅក៏ឆ្លងផ្លូវបំណងបត់ឆ្វេងទៅលិចលុះឆ្លងមកដល់ពាក់កណ្តាលផ្លូវស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1I 0648 ធ្វើដំណើរតាមបណ្តោយមហាវិថីចោមចៅ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដោយចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុករ៉ឺម៉កពីចំហៀងពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសបាក់ភ្លៅនិងក៏ដៃខាងស្តាំ ដោយឡែកម្ចាស់រ៉ឺម៉កមិនមានរបួសនោះទេ រឺឯកម៉ូតូរងការខូចខាផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះឯកជនដឹកយកទៅសង្គ្រោះភ្លាមៗចំណែកម៉ូតូនិងរ៉ឺម៉កត្រូវបានសមត្ថកិច្ចចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយនៅពេលក្រោយ៕

Facebook Comments
Loading...