ពលករមកពីថៃ២នាក់បន្លំលាក់ខ្លួនតាមរថយន្តដឹកផ្លែឈើត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

0
813

បាត់ដំបង ៖ កងកម្លាំងចម្រុះ នៅច្រកទ្វារអន្តរជាតិដូងរួម និងទាហានថៃ បានធ្វើការឆែកឆេក្នុងរថយន្តដឹកផ្លែឈើ០១គ្រឿងមានស្លាកលេខ ត្បូងឃ្មុំ ៣ A-០៥៤៩ ឃើញមានបង្កប់ពលករមកពីប្រទេសថៃ ចំនួន០២នាក់ ខ្មែរម្នាក់ និងជនជាតិវៀតណាមម្នាក់ នៅក្នុងរថយន្ត កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

សមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិដូងរួម បានឲ្យដឹងថា ករណីពលករដែលបង្កប់ក្នុងរថយន្តមកពីប្រទេសថៃនេះគឺ បណ្តាលមកពីពួកគេគេចវេសក្នុងការធ្វើចត្តាឡីស័ករយៈ១៤ថ្ងៃនិងគេចពីកម្លាំងសមត្ថកិច្ចឈរជើងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ទើបបណ្តាលអោយពួកគេធ្វើបែបនេះ។

បន្ទាប់ពីធ្វើការឆែករួច ពលករទាំងពីរនាក់បានយកទៅដាក់នៅមណ្ឌលចត្តាឡីស័ក ចំណែកឯអ្នកបើកបររថយន្ត និងព្រូត្រូវបញ្ជូនទៅអោយអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីដាក់ទោសទៅតាមនីតិវិធីផ្លូវច្បាប់។ ក្នុងនោះផងដែរសមត្ថកិច្ចបានអំពាវសុំអោយបងប្អូនកុំបន្តគេចវេសហើយចូលខ្លួនមកធ្វើចត្តាឡីស័កទាំងអស់គ្នាដើម្បីប្រទេសជាតិ សហគមន៍និងគ្រួសារយើងមិនមានការរីករាលដាលជម្ងឺកូវិដ១៩៕

Facebook Comments
Loading...