ម៉ូតូម៉ាកហុងដាវ៉េវ បុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ បោកអូសបណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់និងស្រាល

0
6702

ភ្នំពេញ ៖ ជាការបើកបរខ្វះការប្រុងប្រយ័ត្នម៉ូតូម៉ាកហុងដាវ៉េវ បុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ បោកអូសបណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់និងស្រាល ដែលគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ១៣២ ក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ 1IE-2164 បើកបរដោយបុរសម្នាក់តាម បណ្ដោយ ផ្លូវលេខ១៣២ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ត្រង់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HM-8936 ចេញពីកន្លែងលេងបាល់ខាងក្រោយអតីតក្លិបបេសរ៉ូម ដោយបើកឆ្លងផ្លូវពីត្បូងទៅជើងត្រូវម៉ូតូវ៉េវ បុកបណ្ដាលឲ្យអ្នកបើកម៉ូតូហុងដាឌ្រីមដួល បោក អូសដាច់មេជើងខាងឆ្វេងត្រូវរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ហុង ហាក់ ចំណែកអ្នកបើកម៉ូតូវ៉េវបានចុក ឆ្អល់នៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចប៉ុស្តិ៍សហការជាមួយជំនាញចរាចរណ៍ខណ្ឌ បានចុះ មកដល់ហើយបានជួយសម្របសម្រួលទើបខាងម៉ូតូវ៉េវព្រម សងចំនួន50$ ដើម្បីបញ្ចប់រឿង៕

Facebook Comments
Loading...