ក្រុម Manchester City ​កំពុង​ត្រៀម​ប្រាក់​១០០​លាន​ផោន ​ទិញ​Haalandមកជំនួស Sergio Aguero

0
846

កីឡាបរទេស ៖ ដោយ​សាតែ​ខ្សែ​ប្រយុទ្ធ​វ័យ​ជ្រេ Sergio Aguero ​​អវត្តមាន​ច្រើនប្រកួត ​បូក​ផ្សំ​អាយុ​ក៏​ជ្រេ​ថែម​ទៀត​នោះក្រុម Manchester City ​កំពុង​ត្រៀម​ប្រាក់​១០០​លាន​ផោន ​ដើម្បី​ទិញ​ផ្ដាច់​កុងត្រា​របស់ Haaland ​នៅ Dortmund ​យក​មក​ជំនួសខ្សែប្រយុត្តចាស់វស្សាមួយនេះ។

​លោក Pep គ្រូបង្វឹកក្លឹមManchester City ​នៅ​រដូវ​កាល​នេះ មិន​មាន​ការ​ជួយ​ពី​ខ្សែ​ប្រយុទ្ធ Aguero ​ទេដោយសារ​តែ​រូបគេ​មាន​បញ្ហា​របួស​ជាប់​ជា​និច្ច​តាំង​ពី​បើក​រដូវ​កាល​មក។ ​ដោយ​មើល​ឃើញ​ពី​ការ​អវត្តមាន​ច្រើន ​បូក​ផ្សំ​អាយុ​ក៏​ជ្រេ​ថែម​ទៀត​នោះ ​ទើប​បណ្ដាល​ឱ្យ​ក្រុម Man City ​ត្រូវ​ស្វែង​រក​អ្នក​ថ្មី​ឱ្យ​ហើយ ដើម្បី​ជំនួស​កីឡាករ​អាហ្សង់ទីន​នេះ​ហើយ។ ​ដោយ​បច្ចុប្បន្ន​នេះ លោក Pep ​មើល​ឃើញ Haaland ​ជា​កីឡាករ​ប្រយុទ្ធ​កណ្ដាល​សក្ដិសម​បំផុត​សម្រាប់​ក្រុម Man City ​នាថ្ងៃអនាគត។

​ប្រភព​នៅ​ប្រទេសអង់គ្លេស​បាន​បញ្ជាក់​ថា​ក្លឹប​កំពូល​តារាង​មួយ​នេះ ​នឹង​ចាយ​ប្រាក់​១០០​លាន​ផោន​ដើម្បី​ទិញ​ផ្ដាច់​កុងត្រា​ដែល​មាន​នៅ Dortmund ហើយបើ​តាម​តម្លៃ​ដ៍ច្រើនសន្ធឹកសន្ធាប់នេះ ​បើ​ទោះ​ជាក្លឹម Dortmund ​ដែលមានមូលដ្ឋាននៅអាឡឺម៉ង់មួយមិន​ចង់​លក់ ​ក៏​ពិបាក​ក្នុង​ការ​ប្រកែក​ដែរ៕

Facebook Comments
Loading...