បុរសម្នាក់ជិះម៉ូតូបុកគូទរថយន្តស្ទូចដឹកដែកដែលកំពុងចតលើចិញ្ចើមផ្លូវ រងរបួសបាក់ជើង

0
4807

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូបុកគូទរថយន្តស្ទូចដឹកដែកដែលកំពុងចតលើចិញ្ចើមផ្លូវ រងរបួសបាក់ជើង ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗកាលពីវេលាម៉ោង១ និង៤៥នាទីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស្ទូចដឹកដែកម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខភ្នំពេញ 3C- 42 93ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងពេលទៅដល់ចំណុចកើតហេតុក៏បានឈប់ចតរថយន្តនៅប្របចិញ្ចើមផ្លូវ។បន្ទាប់មកក៏មានបុរសម្នាក់មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ បើកបរម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HS- 6859 ធ្វើដំណើរស្របទិសពីជើងទៅត្បូងទៅដល់ចំណុចកើតហេតុស្រាប់តែជ្រុលទៅបុកគូទរថយន្តបណ្ដាលឲ្យរងរបួសបាក់ជើង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ ហើយធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

Facebook Comments
Loading...