គួរឲ្យសង្វែកណាស់កូនកំលោះស្លាប់ចោលកូនក្រមុំ ពេលកំពុងទទួលភ្ញៀវចូលពិសារអាហារ

0
624

កំពង់ឆ្នាំង ៖ គួរឲ្យសង្វែកណាស់អាពាហ៍ពិពាហ៍មួយរាបជិតបញ្ចាប់ទៅហើយ បែរជាកូនកំលោះបានស្លាប់ចោលកូនក្រមុំ ពេលកំពុងរៀបចំខ្លួនទទួលភ្ញៀវទាំងសងខាងចូលរោងការនារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

ប្រជាពលរដ្ឋបានបាននិយាយថា, ពិតជាគួរឲ្យរន្ធត់និងអាសូរមែនទែន ដែលភ្ញៀវគ្រប់គ្នានឹកស្មានមិនដល់ គ្រប់គ្នានឹងឃើញកូនកំលោះ កូនក្រមុំឈរទទួលភ្ញៀវនៅល្ងាចនេះ ប៉ុន្តែបែរជាកូនកំលោះស្លាប់ចោលកូនក្រមុំ ដោយមិនបានលាមួយម៉ាត់(ខ្យល់គរ)។ ខណ:មានអការៈមិនស្រួលខ្លួន ក្រុមគ្រួសារបានព្យាយាមដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត តែសង្គ្រោះមិនបាន។

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កូនកំលោះម្នាក់ខ្យល់គរបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ ខណៈដែលម៉ោងហូបការជិតមកដល់ ហើយភ្ញៀវក៍ត្រៀមទៅចូលរួមក្នុងពិធីមង្គលការ វេលាម៉ោង៥ល្ងាចនេះ កម្មវិធីអាពាហ៍ពិពាហ៍នេះ ធ្វើឡើងនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

សាកសព ឈ្មោះក្រុង ពុធ ភេទប្រុស អាយុ៥២ ឆ្នាំទីកន្លែងកំណើតភូមិសំរោង សង្កាត់ ផ្សារឆ្នាំង ក្រុង/ខេត្ត កំពង់ឆ្នាំង សពតម្កល់ ធ្វើបុណ្យនៅគេហដ្ឋាននៅភូមិ សំរោង សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង។

សូមជម្រាបជូនថា, រោងការដែលនឹងត្រៀម ទទួលភ្ញៀវប្រុសស្រី ចាំសងខាង បានក្លាយទៅជាស្ងាត់ជ្រងំ គឺរោងការក្លាយទៅជារោងបុណ្យសព គួរឲ្យសោកសម្រែង មិននឹកស្មានដល់ថា មច្ចុរាជមកឆក់យកជីវិតកូនកំលោះក្នុងថ្ងៃមង្គលការយ៉ាងដូច្នេះសោះ៕

Facebook Comments
Loading...