ម៉ូតូស្កូបពី បុករថយន្តម៉ែកសឺដេសចំហៀងពេញទំហឹង បណ្តាលឲ្យបុរស២នាក់បានរងរបួសធ្ងន់

0
184

ភ្នំពេញ ៖ ម៉ូតូស្កូបពី បុករថយន្តម៉ែកសឺដេសចំហៀងពេញទំហឹង បណ្តាលឲ្យបុរស២នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ១០៥ កែងផ្លូវលេខ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូស្កូបពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GY 5955 ជិះគ្នា២នាក់តាមបណ្តោយផ្លូវ១០៥ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនក៏ជ្រុលបុករថយន្តរថយន្តស៊េរីទំនើបម៉ាក ម៉ែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BE 8796 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១០ ក្នុងទិសដៅពីលិចទៅកើត ចំពីចំហៀងពេញទំហឹងបណ្តាលឲ្យបោកផ្ទប់និងរថយន្តរងរបួសធ្ងន់ទាំង២នាក់តែម្តង។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករងចាំដោះស្រាយតាមច្បាប់៕

Facebook Comments
Loading...