ជនបង្កម្នាក់ជិះម៉ូតូមិនគោរពភ្លើងស្ទុប ក្នុងល្បើនលឿនបានជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់

0
281

ភ្នំពេញ ៖ ជនបង្កម្នាក់ជិះម៉ូតូមិនគោរពភ្លើងស្ទុប ហើយបើកក្នុងល្បើនលឿនបានជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១ និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចស្ទុបបូកគោ តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុម៉ូតូបង្កម៉ាក  ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AO-1852 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន និងមិនគោរពភ្លើងស្ទុបផងនោះ ក៏ជ្រុលទៅបុករថយន្តម៉ាក តាកូម៉ា មួយបាំងកន្លះ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ2A-0007 ដែលដឹកបន្លែពេញគូទរថយន្ត បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងមកជើង ចំពីមុខចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់ និងត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះជីវិតភ្លាមៗ។ ចំណែករថយន្តនិងម៉ូតូបានរងការខូចខាតដូចគ្នាយ៉ាងដំណំផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌនិងក្រុងភ្នំពេញ ឲ្យមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕

Facebook Comments
Loading...