រថយន្តម៉ាក TOYOTA PRIUS បុកម៉ូតូម៉ាក HONDA DREAM C125 បណ្តាលឲ្យមនុស្សម្នាក់ស្លាប់

0
609

កណ្ដាល ៖ រថយន្តម៉ាក TOYOTA PRIUS បុកម៉ូតូម៉ាក HONDA DREAM C125 បណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រុន បឹង អាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករសំណង់ មានទីលំនៅភូមិឈើកាច់ ឃុំកំពង់សឹង្ហ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែកបើកបរដោយឈ្មោះ គង់ ប៊ុនថន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិបឹងវែង សង្កាត់វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AS-1511 បើកបរដោយឈ្មោះ គង់ ប៊ុនថន ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិបឹងវែង សង្កាត់វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកតាមបណ្តោយផ្លូវជាតិលេខ១ក្នុងទិសដៅពីអ្នកលឿង ភ្នំពេញ។ ខណៈមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1E-0899 បើកបរដោយ បើកបរដោយបុរសម្នាក់ទិសដៅ(ភ្នំពេញ អ្នកលឿង) បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូ នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុអ្នកបើករថយន្តបានព្យាយាមរត់គេចចេញពីកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានមកវិញបញ្ជូនអធិការដ្ឋានស្រុកកៀនស្វាយដើម្បីសួរនាំបន្ត។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែងយករថយន្ត និងម៉ូតូមករក្សាទុក នៅអធិការដ្ឋានស្រុកកៀនស្វាយ រងចាំដោះស្រាយបន្តតាមនីតិវិធី៕

Facebook Comments
Loading...