ភ្នំពេញ ៖ ផលិតកម្ម Galaxy Navatra បាន កំពុង តែ សម្រុក បញ្ចេញ អាល់ប៊ុម សម្រាប់ ការកម្សាន្ត រដូវ ចូល ឆ្នាំ ថ្មី ហើយ ដោយ នៅ ក្នុង នោះ គេ ឃើញ មាន បទ ចម្រៀង របស់ កំពូល តារា ចម្រៀង លោក ព្រាប សុវត្ថិ និ ង តន់ ចន្ទសីម៉ា មាន បទ ច្រើន ជាង គេ ហើយ សុទ្ធតែ ទទួល បាន ការ ចាប់អារម្មណ៍ ជា ខ្លាំង។
បទ ចម្រៀង ដែល កំពូល តារា ចម្រៀង ទាំង ពីរ ខាង លើ បាន ចេញ មាន ដល់ ទៅ 5 បទ ហើយ សុទ្ធតែ សឹង ជា បទ ចម្រៀង ឆ្លងឆ្លើយ បែប រាំ សប្បាយ។ បទ”កាត់ឆុង” ជា បទ ដែល ព្រាប សុវត្ថិ និ ង តន់ ចន្ទសីម៉ា ច្រៀង រួម គ្នា ជា លើក ដំបូង បន្តបន្ទាប់ មាន បទ” ប្រហុក”,បទ”រកស៊ី ជា មួយ យក្ស” ,” អរគុណ កាមេរ៉ា” នឹង បទ”មាន់ កម្សត់”ហើយ បទ នីមួយៗ គ្រាន់ តែ ចេញ ភ្លាម អ្នកទស្សនា រាប់ លាន ដង។
តាម ការ បញ្ជាក់ ពី លោក យឹម តាស្រង់ អ្នក ចាត់ការ ទូទៅ ផលិតកម្ម Galaxy Navatra ខាង ផលិតកម្ម កំពុង តែ សម្រុក ធ្វើ បទ ចូល ឆ្នាំ ថ្មី ឲ្យ គ្រប់ តារា ចម្រៀង ទាំង អស់ នៅ ក្នុង ផលិតកម្ម ហើយ យើង នឹង បញ្ចេញ ជា រៀង រាល់ ថ្ងៃ។ អ្នក ដឹក នាំ ផលិតកម្ម រូប នេះ ថ្លែង ថា បន្ទាប់ ពី បាន ប្រលែង បទចូល ឆ្នាំ ប៉ុន្មាន បទ មក នេះ ឃើញ ថា កំពូល តារា ចម្រៀង លោក ព្រាប សុវត្ថិ និ ង តន់ ចន្ទសីម៉ា គឺ ពិត ជា ដៃគូ សាក សម បំផុត សម្រាប់ បទចូល ឆ្នាំ ក្នុង នោះ ដែរ Galaxy មិន មែន មាន តែ ៤បទ នោះ ទេ ពោល តាម ផែន ការ គឺ យើង មាន បទ ជា ច្រើន ទៀត សម្រាប់ ឲ្យ កំពូល តារា ចម្រៀង ទាំង ពីរ នេះ ច្រៀង។
ចង់ ដឹង ថា ទាំង ៥បទ សម្រាប់ អបអរចូល ឆ្នាំ របស់ កំពូល តារា ចម្រៀង ព្រាប សុវត្ថិ និ ង តន់ ចន្ទសីម៉ា ពីរោះ រណ្ដំ យ៉ាង ណា នោះស្ដាប់ ទាំង អស់ គ្នា៖ ទី១/
ទី២/បទ” ប្រហុក”
ទី៣/បទ”រកស៊ី ជា មួយ យក្ស”
ទី៤/បទ” អរគុណ កាមេរ៉ា”
ទី៥/បទ”មាន់ កម្សត់”
MKsOrb
[…]we prefer to honor numerous other world-wide-web web pages on the web, even if they arent linked to us, by linking to them. Underneath are some webpages worth checking out[…]
Comments are closed.