ធ្ងន់កតែម្តងក្រុមLiverpool ​ធ្លាក់​ដល់​លេខ​៤​ក្នុង​តារាង ​ក្រោយ​ស្មើក្រុម Man Utd ​០-០​

0
158

កីឡាបរទេស ៖ ក្រុម Liverpool ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ​ក្នុង​លទ្ធផល ០-០ ​ប៉ុណ្ណោះក្នុងទឹកដីខ្លួនឯង ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Premier League ​នៅ​យប់ថ្ងៃអាទិត្យកន្លងមក​នេះ ដែលធ្វើឲ្យក្រុម​ Liverpool ធ្លាក់ពីលេខ២ ដល់លេខ៤ក្នុងតារាង។

ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ម្ចាស់​ផ្ទះ​ហង្ស​ក្រហម Liverpool ​ព្យាយាម​សម្រុក​ណាស់ ប៉ុន្តែ​មិន​អាច​ទម្លុះ​សំណាញ់​ទី​របស់​ក្រុម Man Utd ​បាន​ទេ។ ​ដោយ​លោក Ole ​បាន​រៀប​ចំ​ប្រព័ន្ធ​ការពារ​បាន​ល្អ​ណាស់ ​បិទ​ជិត​ឈឹង​តែ​ម្ដង ​មិន​ឱ្យ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​លោក Klopp ​អាច​វាយ​សម្រុក​ចូល​ឡើយ។​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Liverpool ​ធ្លាក់​ដល់​លេខ​៤​ក្នុង​តារាង​ទៅ​ហើយ ស្រប​ពេល​ក្រុម Man Utd ​វិញ​នៅ​ឈរ​កំពូល​តារាង​ដដែល។ ​តែ​បើ​មើល​ជាក់​ស្ដែង Man City ​ដែល​ស្ថិត​នៅ​លេខ​២​នោះ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត ដូច្នេះ​បើ​សិន​ជា​ឈ្នះ​ទៀត ពួកគេ​នឹង​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​វិញ​ហើយ៕

Facebook Comments
Loading...