តើអាចទៅរួចទេអតីតជើងចាស់លោក Dimitar Berbatov បានទស្សន៍ទាយទុកជាមុនថាMan Utd និងឈ្នះLiverpool ២-១

0
797

កីឡាបរទេស ៖ អ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំយូរមកហើយសម្រាប់ប្រកួតក្រុមហង្សក្រហម Liverpool នឹងស្វាគមន៍ក្រុមភ្ញៀវកំពុងឡើងជើង Man Utd ដែលជាជំនួបដ៏ក្តៅគ គុកប្រចាំសប្តាហ៍ដ៏ពិសេសនេះ នៅឯកីឡដ្ឋាន Anfield សម្រាប់ជំនួបជុំទី១៧ ពោលជាការជួបគ្នារវាងក្រុមលេខ១ និងលេខ២ នៅPremier League។

មុនប៉ះគ្នាមកដល់រវាងក្រុមហង្សក្រហម Liverpool ជួបក្រុម Man Utd នាចុងសប្តសហ៍នេះ អតីតជើងចាស់លោក Dimitar Berbatov ក៏បានទស្សន៍ទាយទុកជាមុនថា United នឹងបន្តឈ្នះ ហើយលទ្ធផលគ្រាប់បាល់គឺក្រុមភ្ញៀវនឹងយកឈ្នះម្ចាស់ផ្ទះ ២-១។

លោក Berbatov បាននិយាយថា៖ “ខ្ញុំចង់ឃើញ United បន្តលទ្ធផលដ៏ល្អបែបនេះ ហើយបន្ថែមគម្លាតពិន្ទុដល់៦ពិន្ទុទៅលើ Liverpool ដោយវានឹងជាប្រកួតដ៏តានតឹងមួយ ហើយខ្ញុំចង់ឃើញ United ឈ្នះ ដោយខ្ញុំជឿថាពួកគេនឹងនៅតែបន្តផ្តល់ភាពភ្ញាក់ផ្អើលសម្រាប់អ្នករាល់គ្នា”៕

SHANGHAI, CHINA – JULY 25: The Manchester United team (Back row L-R: David de Gea, Marcos Rojo, Scott McTominay, Aaron Wan-Bissaka, Chris Smalling, Paul Pogba, Anthony Martial. Front row L-R: Andreas Pereira, Daniel James, Ashley Young, Mason Greenwood) lines up ahead of the International Champions Cup match between Tottenham Hotspur and Manchester United at the Shanghai Hongkou Stadium on July 25, 2019 in Shanghai, China. (Photo by John Peters/Manchester United via Getty Images)

Facebook Comments
Loading...