ដើម្បី​ពង្រឹង​សុវត្ថិភាព​នៅក្នុង​មូលដ្ឋាន និងទប់ស្កាត់ជំងឺកូវីដ១៩ រដ្ឋបាលខណ្ឌព្រែកព្នៅ បានដាក់​គោ​ល​ដៅត្រួតពិនិត្យ​អាវុធជាតិផ្ទុះរៀងរាល់យប់

0
708

ភ្នំពេញ ៖ ដើម្បី​ពង្រឹង​សុវត្ថិភាព​នៅក្នុង​មូលដ្ឋានជូនប្រជាពលរដ្ឋ និងទប់ស្កាត់ជំងឺកូវីដ១៩ រដ្ឋបាល​ខណ្ឌ​ព្រែកព្នៅ ដែលមាន​មន្ត្រី​សាលាខណ្ឌ កម្លាំងប៉ូលិស កម្លាំងកងរាជអាវុធហត្ថ កម្លាំងសណ្តាប់ធ្នាប់​ខណ្ឌចូលរួមផងដែរ បាន​ដាក់​គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រួតពិនិត្យសារជាតិ​ញៀន និងរថយន្តកែឆ្នៃតទ្រុងវែងខុសលក្ខណៈ​បច្ចេកទេស នៅគោលដៅមុខស្ថានីយ៍ប្រេងឥន្ទនៈតេលា ផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជាក់សែ្តងកាលពី​យប់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌព្រែកព្នៅ ដឹកនាំ​ដោយ​លោក ជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងគណៈ​បញ្ជាការឯក​ភាព​ខណ្ឌ កម្លាំងចូលរួមសរុបចំនួន៤៤នាក់ ក្នុងនោះកម្លាំងប៉ូលិ​សសង្កាត់-ខណ្ឌចំនួន ១៤​នាក់ កម្លាំង​កង​រាជអាវុធហត្ថខណ្ឌចំនួន១០នាក់ មន្ត្រីសាលាខណ្ឌចំនួន១០នាក់ កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌ-សង្កាត់ចំនួន១០នាក់ កាលពី​យប់​ថ្ងៃទី​១៥មករា ចាប់ពី​វេលា​ម៉ោង១៩ និង៣០នាទី រហូត​វេលា​ម៉ោង​២០និង ​៣០​នាទី ទើបត្រូវបានបញ្ចប់។ ជាលទ្ធផលត្រួតពិនិត្យ រថយន្តធំធន់ធ្ងន់​ និងរថយន្តតូចឆ្លងកាត់ចំនួន៣០គ្រឿង។ ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន២៣គ្រឿង ត្រួតពិនិត្យអាវុធជាតិផ្ទុះឆ្លងកាត់គ្មាន ត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់គ្មាន។

លោក ជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា សកម្មភាព​ដាក់​គោលដៅត្រួត​ពិនិត្យ​អាវុធជាតិផ្ទុះ រប​ស់​រដ្ឋបាលខណ្ឌព្រែកព្នៅ មានជា​រៀង​រាល់យប់តែម្តង ដើម្បី​ត្រួតពិនិត្យបទ​ល្មើស​គ្រប់​ប្រភេទ ធ្វើយ៉ាងណារក្សា​ឱ្យបាន​នូវ​សុខ​សុវត្ថិ​ភាពជូន​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន ក៏​ដូច​ជាប្រជា​ពល​​រដ្ឋទូទៅផងដែរ។ ជាងនេះទៅទៀតកម្លាំងយើងបានហៅរថយន្តដឹកអ្នកដំណើរ មកត្រួតពិនិត្យ និងនែនាំឲ្យអ្នកដំណើរទាំងអស់ត្រូវពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងរក្សាគម្លាត ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩៕​

Facebook Comments
Loading...