ឧកញ៉ាវ័យក្មេងឡេង ណាវ៉ាត្រា ឧបត្ថម្ភថវិការចំនួន២៥០០០ដុល្លារ ជូនគ្រួសារសព និងអ្នករងរបួសក្នុងគ្រោះថ្នាក់លោតឆត្រយោង

0
276

ភ្នំពេញ ៖ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការឧបត្ថម្ភទឹកប្រាក់សុទ្ធ  ២៥,០០០ដុល្លារ ដល់គ្រួសារសពលោកវរសេនីយ៍ត្រីលឹម សាយ និងគ្រួសាររងរបួស  ដែលបានធ្វើខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ។

នៅក្នុងទឹកប្រាក់២៥,០០០ដុល្លារ ខាងលើនេះលោកឧកញ៉ា នឹងផ្ដល់ជូនគ្រួសារសព ចំនួន១៥,០០០ដុល្លារ និងគ្រួសារអ្នករងរបួសចំនួន១០,០០០ដុល្លារ។ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូប រស់ក្រោម(ដំបូលសន្តិភាព )គុណបំណាច់របស់កង កម្លាំងដែលតែងតែការពារប្រជាជន យ៉ាងកក់ក្ដៅគ្រប់កាលៈ ទេសៈ ក្រុមការងារក៏ដូចជាគ្រួសារខ្ញុំបាទសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ មរណភាព របស់លោកវរ:សេនីយ៍ត្រី លឹម សាយ គឺជាការបាត់បង់គ្រូបង្វឹកដ៏ល្អ និង ធនធាន ដ៏កម្ររបស់កម្ពុជា។ ខ្ញុំបាទសុំចូលរួមឧបត្ថម្ភ២៥០០០ដុល្លា (ពីម៉ឺនប្រាំពាន់ដុល្លា) ដែលជួនទៅគ្រួសារនៃសពចំនួន(១៥០០០ដុល្លារ) និងគ្រួសារដែលរងរបួសចំនួន(១ម៉ឺនដុល្លារ)។ លោកឧកញ៉ា សូមក្រុមគ្រួសារនៃសពទាក់ទងមកលោក ហេង ឡុង ដើម្បីទទួលប្រាក់នេះ ឬផ្ដល់ជាលេខទូរសព្ទដើម្បីក្រុមការងារទាក់ទងទៅវិញ៕

Facebook Comments
Loading...