និស្សិតពេទ្យជាប់អាហារូបករណ៍រៀននៅប្រទេសថៃម្នាក់ បាត់ខ្លួនពីផ្ទះប្រមាណជាង២ខែប្រទះឃើញចងកសម្លាប់ខ្លួននិងដើមពុទ្រា

0
785

ភ្នំពេញ ៖ នារីជាអតីតនិស្សិតពេទ្យ ជាប់អាហារូបករណ៍រៀននៅប្រទេសថៃ ម្នាក់ រត់គេចខ្លួនចេញពីផ្ទះបាត់ខ្លួនប្រមាណជាង២ខែ ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួន នឹងដើមពុទ្រា នៅក្នុងដីឡូតិ៍មួយកន្លែង ដែលហេតុការនេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៣០ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នៅចំណុចដីឡូតិ៍ មួយកន្លែងតាម ផ្លូវកែវចិន្តាក្នុងក្រុម១២ ភូមិ០១ សង្កាត់ជ្រោយចងា្វរ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នារីដែលចង ក សម្លាប់ខ្លួន ត្រូវបានសមត្ថកិច្ចនគរបាលបានអោយដឹងថា ឈ្មោះ ឈីវ សំអុន អាយុ៣១ឆ្នាំ  មានលំនៅផ្ទះលេខ១៤៦D ផ្លូវលំ ភូមិ០២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ តាមសមត្ថកិច្ចនគរបាលបានអោយដឹងថា នារីរូបនោះ បានចងកសម្លាប់ខ្លួន នឹងខ្សែនីឡុងភ្ជាប់ទៅនឹងដើមពុទ្រាក្នុងព្រៃ ហើយត្រូវបានក្មេងៗក្នុងភូមិ ដើរទៅបេះពុទ្ធាក៏ប្រទះឃើញរួចរត់មកប្រាប់ឪពុកម្តាយរាយការណ៍ សមត្ថកិច្ចនគរបាលមូលដ្ឋាន ដែរបានស្គាល់ជនរងគ្រោះក៍បានប្រាប់បងប្អូនសាច់ញាតិ។

បើតាមបងស្រី នារីរូបនោះបានអោយសមត្ថកិច្ចដឹងថាឈ្មោះឈីវ សំអុន មានជំងឺប្រសៃប្រសាទប្រមាណជិត១០ឆ្នាំមកហើយ។ រយះពេលប្រមាណជិត២ខែមកហើយ នាងក៍បានរត់ចេញពីផ្ទះទៅបាត់ខ្លួនមិនដឹងទៅទីណា ស្រាប់តែទទួលដំណឹងពីសមត្ថកិច្ច ថាចងសម្លាប់ខ្លួន។

តាមព័ត៌មានអោយដឹងទៀតថា កន្លងមកជនរងគ្រោះ រូបនោះ ជានិស្សិតពេទ្យ ដែលរៀនពូកែប្រឡងជាប់អាហារូបករណ៍ ទៅរៀននៅប្រទេសថៃរហូតដល់ជិតចប់។ ដោយសារតែការខិតខំរៀនខ្លាំង ពេកបណ្តាលអោយនាង រលាកខួរក្បាល មានជំងឺសសៃប្រសាទ ហើយ ត្រូវបានសាលា ទាក់ទទងមកក្រុមគ្រួសារ អោយទៅទទួលយកមកស្រកកំណើតវិញ និងបានបញ្ចប់ជីវីតដោយចង កសម្លាប់ខ្លួនឯងនៅពេលនេះ។

សពត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់ឈាបនដ្ឋាន វត្តពោធិ៍យារាម ហៅវត្តចាស់ ដើម្បី ធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...