ម្ចាស់ហាងពេជ្រ ដាណា ទ្រី ផ្តល់អំណោយដល់កងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជំនះ៧មករា ១៩៧៩- ២០២១

0
423

ភ្នំពេញ ៖ នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ លោកឧកញ៉ា ហ៊ីង បញ្ញារិទ្ធិនឹងលោកជំទាវ ទ្រី ដាណាម្ចាស់ហាងពេជ្រ ដាណា ទ្រី បានផ្តល់អំណោយដល់កងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២នៃថ្ងៃជ័យជំនះ៧មករា ១៩៧៩- ២០២១នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ស្ថិតក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះលោកឧកញ៉ា ហ៊ីង បញ្ញារិទ្ធិនឹងលោកជំទាវ ទ្រី ដាណាម្ចាស់ហាងពេជ្រ ដាណា ទ្រី បានផ្ដល់អំណោយ អង្ករចំនួន៥តោន មីចំនួន១០០កេះ ទឹកស៊ីអ៊ីវចំនួន១០០យួរ សម្លៀកបំពាក់១កំប្លេរ និងថវិការចំនួន៥ម៉ឺនរៀលដល់កងកម្លាំងក្នុង១នាក់ផងដែរ ហើយលោកស្រីបានផ្តាំផ្ញើរដល់កងកម្លាំងទាំងអស់ថែររក្សាសុខភាពឲ្យបានល្អ ត្រូវគោរពតាមការនែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសឆ្ងាយពីជំងឺផ្សេងៗ ពិសេសជំងឺកូវីដ១៩។

ក្នុងឱកាសនោះផងដែរលោកវរសេនីយ៍ឯកភួង សុភី មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានថ្លែងអំណរគុណដល់លោកឧកញ៉ា ហ៊ីង បញ្ញារិទ្ធិនឹងលោកជំទាវ ទ្រី ដាណាម្ចាស់ហាងពេជ្រ ដាណា ទ្រី សូមអោយមានសុខភាពល្អ និងជោកជ័យគ្រប់ភារៈកិច្ច៕

Facebook Comments
Loading...