ផ្ទះប្រជាពលរដ្ឋ២ល្វែងត្រូវអគ្គិភ័យឆាបឆេះទាំងយប់មិនទាន់ដឹងមូលហេតុ

0
266

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋ២ល្វែងមានជញ្ជាំងកុងផ្លាកកេប្រក់ស័ង្កសីត្រូវអគ្គិភ័យឆាបឆេះផ្ទះ ទាំងកណ្តាលយប់បណ្ដាលឲ្យឆេះខូចខាតសម្ភារៈក្នុងផ្ទះខ្ទេចខ្ទីបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចេញរថយន្ត៥គ្រឿងមកជួយអន្តរាគមន៍ ដែលហេតុការណ៍នេះបានកើតឡើងនៅម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ទី៧ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវរថភ្លើងកែងនឹងផ្លូវទំនប់ទួលគោកនៅក្នុងភូមិបាក់ទូក ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះដែលឆេះមានឈ្មោះហេង ដានី ភេទស្រីអាយុ៥២ ឆ្នាំមុខរបរ លក់ភេសជ្ជៈ និងម្ជូរ ចំណែកផ្ទះមួយទៀតជាផ្ទះជួល ម្ចាស់បានគេចខ្លួនបាត់។ ផ្ទះទាំងពីរល្វែងមាន ជញ្ជាំងកុងផ្លាកកេប្រក់ស័ង្កសីទំហំ ៣ ម៉ែត្រ x៥ ម៉ែត្រ ។

ក្រោយពេលទទួលបានដំណឹងភ្លាមសមត្ថកិច្ចបានបញ្ចេញរថយន្តចំនួន៥គ្រឿង គឺរថយន្តរបស់សាលាខណ្ឌឫស្សីកែវ១គ្រឿង និងរថយន្តស្នងការនគបាលរាជធានីភ្នំពេញ ចំនួន៤គ្រឿង បាញ់ទឹកពន្លត់ទប់ស្កាត់ ទើបរលត់ទៅវិញនៅវេលាម៉ោង៣ នៅថ្ងៃខែឆ្នាំដដែល៕

Facebook Comments
Loading...