ចាប់បានហើយជនសង្ស័យ ជាប់ពាក់ព័ន្ធការបាញ់សម្លាប់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតសា្រលក្នុងគ្រោះថ្នាក់ចរាចរណ៍

0
709

ភ្នំពេញ ជនសង្ស័យម្នាក់ជាអ្នកបើកឡាន ក្នុងករណីបាញ់សម្លាប់ លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតសា្រល កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបានហើយ បន្ទាប់ពីគេចខ្លួនបានប្រមាណជាជិត១សប្តាហ៍។

សមត្ថកិច្ចបានអោយដឹងថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន ជាអ្នកបើករថយន្ត នៅចំណុចផ្ទះជួលជិតបច្ឆាវត្តទួលតាឯក ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

តាមចម្លើយយសារភាពបឋមរបស់ឈ្មោះ កែ ចាន់មាន បានអោយដឹងថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយបើកករថយន្តខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង។ ពេលមកដល់កន្លែងកើតតហេតុ ខ្លួនបានបើកករថយន្តបុកគូថរថយន្តជនរងគ្រោះពីក្រោយ។ បន្ទាប់មកជនរងគ្រោះ បានបើករថយន្កកាក់រថយន្តខ្លួន និងបានយកអាវុធខ្លីភ្ជង់ខ្លួន ដើម្បីអោយអែបកៀន ព្រមទាំងប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនទៀតផង ទើបឈ្មោះ រ៉េន មានកំហឹង ហើយយប្រាប់ខ្លួនអោយនៅស្ងៀម ចាំធ្វើតែតាមឈ្មោះ រ៉េន ប្រាប់បានហើយ។

ពេលកំពុងចរចាគ្នារឿងគ្រោះថ្នាក់ចរាចណ៍នេះ ដោយឃើញជនរងគ្រោះធ្វេសប្រហែស ឈ្មោះ រ៉េន ក៏បានដកអាវុធខ្លីដែលសៀតនៅនឹងចង្កេះបាញ់ទៅលើជនរងគ្រោះ រួចប្រាប់ឲ្យខ្លួនបើកករថយន្តគេចពីកន្លែងកើតហេតុតែម្តង។ សូមបញ្ជាក់ថា អំពើបាញ់ប្រហារនេះ បានកើតឡើងកាលពីវេលាម៉ោង១២៖៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមហាវិថីសហព័ទ្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ៕

Facebook Comments
Loading...