លិខិតអបអរសាទរ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាក្នុងឱកាសដែលកម្ពុជាទទួលបានតំណក់ប្រេងតំបូងជាប្រវត្តិសាស្រ្ត

0
1063

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងនាមក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង​ប្រជាពលរដ្ឋទាំងអស់នៃខណ្ឌព្រែកព្នៅ និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា ពិតជាមានសេច​ក្តី​សោមន្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវអំណរសាទរដោយក្តីរំភើបឥតឧបមា ដោយ​បាន​ទ​ទួ​ល​ដំ​ណឹងពិសេស​អំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងបំផុតរបស់ប្រទេសកម្ពុជា នៅតំបន់ A នៃ​ឈូ​ង​សមុ​ទ្រ​​ក​ម្ពុ​ជា នាថ្ងៃ​អ​ង្គា​រ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្រប​​ពេ​ល​​ចំខួបលើក​​ទី២២ នៃការដាក់ចេញនយោបាយ ឈ្នះ-ឈ្នះ ក្រោម​ការ​ដឹ​ក​នាំ​ប្រក​ប​ដោយ​ភាពឈ្លា​ស​​​វៃ​និង​​​គតិបណ្ឌិត​របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រា​ជា​ច​ក្រ​ក​ម្ពុ​ជា​។

តាមរយៈភាពជោគជ័យជាប្រវត្តិសាស្ត្រ នៃការទទួលបានតំណក់ប្រេងជាលើកដំបូងនេះ គឺជាការ​ចាប់ផ្តើមដ៏សំខាន់បំផុតប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេង​កាត​​​ឧស្ម័ន និងឋាមពល ដែលជាពរជ័យសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ​”​ស​ន្តិ​​ភា​ព​​”​របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិក អគ្គមគ្គទ្ទេសក៍ និងជាប្រតិ​ប​ត្តិ​ក​រ​នយោបាយ “ឈ្នះ-ឈ្នះ ហើយសូមយកឱកាសដ៏វិសេសវិសាលនេះ ប្រកាសគាំទ្រឥតងាករេ ចំពោះបេក្ខភាព​របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គ្រប់ៗអាណត្តិជារៀងរហូត។

យើងខ្ញុំទាំងអស់គ្នា ពិតជាមានមោទនភាពជាទីបំផុត និងសូមបួងសួងគុណបុណ្យព្រះរតនត្រ័យ​កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រ​សិ​ទ្ធិ​ពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ​និង​សម្តេ​ច​កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍​​អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកម្មដ៏​ឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជនឲ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសំបូរសប្បាយជានិច្ចនិរន្តន៍។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​ក​ម្ពុ​ជា​ មេត្តា​ទទួលនូវភក្តីភាពដ៏ស្មោះស័គ្រ និង អភិវន្ទនាការដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕

 

Facebook Comments
Loading...