អាជ្ញាធរខណ្ឌដូនពេញចុះផ្អាកទាំងស្រុងជាបណ្ដោះអាស្នន អាគារកំពុងសាងសងធ្លាក់ដែកត្រូវរថយន្ត និងចំបុរសម្នាក់ធ្លុះជើង

0
355

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញចុះផ្អាកទាំងស្រុងជាបណ្ដោះអាស្នន អាគារកំពុងសាងសងធ្លាក់ដែកធ្លុះកញ្ចក់រថយន្ត និងចំបុរសម្នាក់បណ្ដាលឱ្យធ្លុះជើង ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចការដ្ឋាន នៅមុខវត្តបទុមវតី ក្បាលដីលេខ១២៤ ផ្លូវលេខ៧ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុមាន បុរសម្នាក់ធ្វើដំណើរដោយរថយន្តម៉ាក់ Ford ពណ៌ប្រផះ ពាក់ស្លាកលេខភ្នំពេញ 2BF-0636 ធ្វើដំណើរតាមបណកដោយផ្លូវ ខណះមកដល់ចំណុចការដ្ឋានស្រាប់តែមានដែកថ្នាំងអំពៅធ្លាក់មកពីលើការដ្ឋានកំពុងសាងសង ទម្លុះកញ្ចក់រថយន្ត បុកចំជើងរបស់បុរសកំពុងបើករថយន្តនោះតែម្ដង។ ភ្លាមៗនោះបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានចុះដល់កន្លែងហេតុ បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។

ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជាអោយកម្លាំងជំនាញចុះទៅទីតាំងការដ្ឋានពិនិត្យមើលនិងអោយផ្អាកទាំងស្រុងជាបណ្ដោះអាស្នន។ សូមបញ្ជាក់ផងដែរក្រោយបញ្ជូនជនរងគ្រោះដល់មន្ទីរពេទ្យ ភាគីម្ចាស់ការដ្ឋាននិងភាគីជនរងគ្រោះ ក៏បានសម្របសម្រួលគ្នាជាមួយរងគ្រោះផងជូនជាសំណងផងដែរ៕

Facebook Comments
Loading...