តុលាការកំពួលពន្យាពេលកាត់ទោសលោកឡាយ វណ្ណៈ តាមការស្នើសុំដោយមូលហេតុបញ្ហាសុខភាព

0
742

ភ្នំពេញ ៖ ក្រុមមប្រឹក្សាជំនុំជំរះតុលាការកំពួល បានប្រកាសលើកពេលសវនាការសំណុំរឿងឃាតកម្មដ៏ល្បីនៅឯខេត្តតាកែវ ដែលមានជាប់ពាក់ព័ន្ធនិងអតីតអភិបាលខេត្តលោក ឡាយ វណ្ណៈ និងអតីតស្នងការរង លោកឡាយ ណារិទ្ធ នាពីព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០។

លោក និល នន់ អនុប្រធានតុលាការកំពួល និងជាប្រធានក្រុមប្រឹក្សាបានលើកឡើងក្នុងសវនាការថា ជនជាប់ចោទ លោកឡាយ វណ្ណៈ បានស្នើពន្យាពេលសវនាការ ដោយមូលហេតុបញ្ហាសុខភាព មានជំងឺច្រើនមុខនៅក្នុងពន្ធនាគារ ដូច្នេះតុលាការកំពួលសម្រេចលើកពេលសវនាការទៅង្ងៃក្រោយ។ មានតែជនជាប់ចោទឡាយ ណារិទ្ធ ប៉ុណ្ណោះដែលត្រូវបញ្ជូនមកតុលាការកំពួល។ ចំណែកលោកឡាយវណ្ណៈ ដែលជាប់ឃុំនៅពន្ធនាគារប៉េហ្ស៊ី ដដែល។

គួរបញ្ជាក់ថា លោកឡាយ វណ្ណៈ និងឡាយ ណារិទ្ធ បានប្ដឹងសារទុក្ខឡើងតុលាករកំពួល បន្ទាប់ពីសាលាដំបូងរាជធានី និងសាលាឧទ្ធរណ៍ បានសម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារលោកឡាយ វណ្ណៈ ១៣ឆ្នាំ និងលោក ឡាយ ណារិទ្ធ ១០ឆ្នាំ ពីបទឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទ័ណ្ឌ ពាក់ព័ន្ធនិងការស្លាប់នៃនារីកំណាន់ ចែវ សុវឌ្ឍនា កាលពីខែមេសា ឆ្នាំ២០១៨ នៅឯខេត្តតាកែវ ក្រោមរូបភាពអត្តឃាតដោយចងក។

ចំណែកជនជាប់ចោទ២នាក់ទៀត ឈ្មោះ ជឹម វុធ និង ម៉ែន សម័យដែលជាប់ចោទពីបទលាក់កំបាំងតម្រុយ ត្រូវបានដោះលែងអោយមានសេរីភាពវិញហើយ បន្ទាប់ពីអនុវត្តទ័ណ្ឌកម្មពន្អនាគារ២ឆ្នាំ៕

Facebook Comments
Loading...