ក្រុមManch​ester United ក្រុម Manch​ester City ខណៈក្រុម Spurs ​ជួប​ក្រុមBrentford​វគ្គ៨ក្រុមចុងក្រោយ​

0
826

កីឡាបរទេស ៖ ក្រុមបិសាចក្រហមManch​ester United ត្រូវធ្វើការធ្ងន់នៅវគ្គ៨ក្រុមចុងក្រោយ​ពានរង្វាន់ Carabao Cup ដោយត្រូវជួបក្រុមមេឃខៀវ Manch​ester City ខណៈក្រុម Spurs ត្រូវ​ជួបជាមួយ​ក្រុមល្មមហូបបាន​ Brentford​នៅ​ថ្ងៃ​ទី៤ ខែមករា ឆ្នាំ២០២១ខាងមុខ។

ការ​ប្រកួត​នៅ​វគ្គ៨ក្រុម​ចុង​ក្រោយ​ពាន Carabao Cup បាន​បញ្ចប់​ទៅ​កាល​ពី​យប់​មិញ ជា​លទ្ធផល​គឺក្រុម United បាន​យក​ឈ្នះ​ទៅ​លើក្រុម Everton ២-០ ហើយក្រុម Spurs ឈ្នះក្រុម Stoke City ៣-១ ដោយដឹកដៃគ្នាទៅជួបក្រុម Man City និងក្រុម Brentford​។

ជា​ការ​ផ្គូផ្គង​ City នឹង​ត្រូវ​ប៉ះ​គ្នា​ទល់ United ខណៈ Spurs ត្រូវ​ជួប​ក្រុម​ Brentford ហើយ​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៤ មករា ឆ្នាំ ២០២១ និង​លេង​តែ​មួយ​ជើង​ប៉ុណ្ណោះ។គួរ​រំឭក​ថា​ព្រឹត្តិការណ៍ EFL Cup នៅ​រដូវ​កាល​នេះ មិន​ប្រព្រឹត្តិ​ទៅ​ពីរ​ជើង​ដូច​ឆ្នាំ​ទៅ​ឡើយ ​ព្រោះ​ដោយសារ​ភាព​យឺតយ៉ាវ​នៃ​ការ​ចាប់ផ្តើម​រដូវ​កាល ​ក្រោយ​ផ្ទុះ​ជំងឺ COVID-19។ ចំពោះ​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២៨ ​កុម្ភៈ ឆ្នាំ ២០២១ ហើយ​កាល​ពី​ឆ្នាំ​ទៅ Manch​ester City គឺ​ជា​អ្នក​ការពារ​ជើង​ឯក៕

Facebook Comments
Loading...