ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ មានការជាសះស្បើយថ្មី២នាក់ទៀត ខណៈមិនមានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីនោះទេ

0
611

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា មានការជាសះស្បើយថ្មី ២នាក់ទៀត ខណៈមិនមានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីនោះទេ ក្នុងនោះ «ព្រឹត្តិការណ៌សហគមន៌​ ២៨វិច្ឆិកា» មានអ្នកឆ្លងសរុប៤១នាក់ដដែល។

តាមក្រសួងសុខាភិបាល ករណីជាសះស្បើយខាងលើមាន ស្ត្រីជនជាតិខ្មែរ ដែលជាប់ទាក់ទិននឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងម្នាក់ទៀតជាបុរសខ្មែរអាម៉េរិក ដែលធ្វើដំណើរមកពីប្រទេសចិន។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៣៦៣ករណី ក្នុងនោះអ្នកជំងឺ៣៤១ បានជាសះស្បើយ។ ដោយឡែកអ្នកជំងឺដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ និងមជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង ​និង​ហ​ង់​សិន រាជធានីភ្នំពេញ។ គិតត្រឹមព្រឹកនេះក្នុង «ព្រឹត្តិការណ៌សហគមន៌​ ២៨វិច្ឆិកា» ក្រសួងសុខាភិបាល រកឃើញមានអ្នកឆ្លងសរុប៤១នាក់ដដែល ដោយក្នុងនោះ មានអ្នកជាសះស្បើយរហូតដល់ ៣៣នាក់ហើយ៕

 

Facebook Comments
Loading...