កីឡាករ១១នាក់ ដែលជាជម្រើសល្អ​បំផុត​ប្រចាំ​ឆ្នាំ២០២០នេះមានកីឡាករមកពីក្លិបហង្សក្រហមLiverpool មានច្រើនជាងគេ

0
859

កីឡាបរទេស ៖ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ឆ្នាំ២០២០នេះកីឡាករ១១នាក់ ដែលជាជម្រើសល្អ​បំផុត​ប្រចាំ​ឆ្នាំ មានកីឡាករមកពីក្លិបហង្សក្រហមLiverpool មានច្រើនជាងគេ ប៉ុន្តែ​អវត្តមាន​កីឡាករ​សំខាន់ Sadio Mane ដែល​ជាខ្សែ​ប្រយុទ្ធ​ស្លាប​មាន​គុណភាព​មួយ​រូប​ដែរនាពេលកន្លងមក។

ទំព័រ​ឆ្នាំ ២០២០ ​នៅ​សេសសល់​តែ​រយៈ​ពេល​ជាង ១ សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ​ហើយ​បើ​ក្រឡេក​ទៅ​មើល​ជើង​ចាស់ ២ រូប​គឺ Gary Neville និង Jamie Carragher ក៏​បាន​ធ្វើ​ការ​បញ្ចេញ​យោបល់​ដោយ​រៀបរៀង​នូវ​ឈុត ១១ រូប​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ហើយ​សង្កេត​ឃើញ​មាន​កីឡាករ​ភាគ​ច្រើន​គឺ​ជា​កូន​ក្រុម​របស់ Liverpool។

ក្នុង​នោះ​មាន​ដូច​ខាង​ក្រោម៖ អ្នកចាំទី: Alisson ខ្សែ​ការពារ: Arnold, Coady, Van Dijk, Robertson ខ្សែ​បម្រើ: De Bruyne, Hen​derson, Bru​no Fernandes ខ្សែ​ប្រយុទ្ធ: Salah, Kane និងSon។ ក្នុង​នោះ​សង្កេត​ឃើ​ញ​​ថា នៅ​តំណែង​ប្រយុទ្ធកាលពីឆ្នាំចាស់​គឺ​អវត្តមាន​កីឡាករ​សំខាន់ Sadio Mane ដែល​ជា​ប្រយុទ្ធ​ស្លាប​មាន​គុណភាព​មួយ​រូប​ដែរ ប៉ុន្តែ​នៅ​ឆ្នាំ២០២០ ដូច​បាន​ឃើញ​ជាក់ស្តែង Son Heung-Min គឺ​សក្ដិសម​នឹង​ទទួល​បាន​តំណែង​ស្លាប​ឆ្វេង​ល្អ​បំផុត​ជាងទៅវិញ៕

Facebook Comments
Loading...