ប្រជាពលរដ្ឋគ្រប់រូប ត្រូវចងចាំ និងដឹងគុណជានិច្ចថ្ងៃ៧មករា ជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នានេះ

0
385

ភ្នំពេញ ៖ ដើម្បីអបអរខូបថ្ងៃបុណ្យជាតិជ័យជំនះ៧មករា មន្ត្រី និងសមាជិកសមាជិកាគណបក្សកម្ពុជាថ្នាក់ខណ្ឌ និងសង្កាត់ទាំង៥របស់ខណ្ឌព្រែកព្នៅ ត្រូវត្រៀមពាក្យស្លោក និងរូបភាពឡូហ្គោ០៧ មករា ២០២១ ពិសេសប៉ានណូគណបក្ស ព្រមទាំងរូបសម្តេចទាំងពីរ បើមានប៉ានណូ ទង់ជាតិ ទង់បក្ស ណាដែលស្លេកព័ណ៍ ឬចាស់រហែក ត្រូវប្តូរថ្មីភ្លាម ហើយត្រូវកែលម្អដាំផ្កានៅក្រោមដងប៉ានណូ ថែមថយយ៉ាងណាឲ្យមើលទៅស្អាតល្អ ហើយប្រជាពលរដ្ឋគ្រប់រូប ត្រូវចងចាំ និងដឹងគុណជានិច្ចនៅថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នានេះ។

បើគ្មានថ្ងៃ៧មករា ក៍គ្មានថ្ងៃ២៣តុលានាទីក្រុងប៉ារីសដែរ ហើយ​បើ​មិន​មានថ្ងៃ​ទាំង​អស់នេះ ក៍គ្មានអ្វីៗនាពេលបច្ចប្បន្ននេះដែរ ដូចនេះសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋគ្រប់រូប ត្រូវចងចាំ និងដឹងគុណជានិច្ចនៅថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នានេះ។ ទាំងនេះគឺជាការលើកឡើងរបស់លោកសុខ សម្បត្តិ ប្រធានគណកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ ក្នុងកិច្ចប្រជុំប្រចាំខែរបស់គណកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ នាសាលប្រជុំគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ។

លោកបន្តថា លោកសុំឲ្យក្រុម​ការ​ងារ​ទាំង​អស់​ទាំងថ្នាក់​សង្កាត់ ​និងខណ្ឌត្រូវមានស្មា​រតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ជាពិសេសត្រូវគោរពតាម​នឹង​អនុ​វត្តឲ្យបាន​នូវ​គោ​ល​នយោបាយ​ទិស​ដៅ​របស់​គណៈ​បក្ស​ ​ជាពិសេស​ត្រូវ​មាន​មនោ​ស​ញ្ចេ​ត​នា​ជាប់​ជាមួយ​ប្រជា​ពលរដ្ឋទូ​ទៅ ដូច​អ្វី​ដែល​​ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ហ៊ុន​ ​សែន​ ​បាន​គិត​គូ​ពី​ប្រទេស​ជាតិ​​និង​ប្រជា​ពលរដ្ឋ​ ​ខិតខំ​នាំ​មក​នូវ​សន្តិ​ភាព​ ​និង​ការ​អភិវឌ្ឍ​រហូត​ដល់​ទទួល​បាន​ជោគជ័យ​សម្រា​ប់​​ប្រទេស​ជាតិ​និង​ប្រជា​ពលរដ្ឋ​ទាំងមូល​។

លោកបញ្ជាក់ថា យើងមានថ្ងៃនេះក៍ដោយសារ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លា​ស​វៃ​ប្រកប​ដោយ​គតិ​បណ្ឌិ​ត​របស់​ស​ម្តេ​ច​ប្រមុខ​ ពិសេស​ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​ដែលដឹកនាំ​ ​និង​ក​សាង​ប្រទេស​ជាតិ​តាំង​ពី​បាត​ដៃ​ទទេ​​ ​រហូត​មាន​សុខ​សន្តិ​ភាព​ ​ស្ថិរ​ភាព ​ន​យោបាយ​ពេញ​លេញ​ ​និង​មាន​ការ​អភិវឌ្ឍ​រីក​ចំ​រើ​ន​លើ​គ្រប់​វិ​ស័​យមកដល់បច្ចប្បន្ន​នេះ។​

ជាចុងក្រោយលោ​កសុខ សម្បត្តិ ក៏​បាន​ជំរុញ​ឱ្យ​មន្ដ្រី​ទាំងអស់ ជាពិសេស​សមាជិក​ក្រុម​ការងារ​ចុះ​ជួយ​សង្កា​ត់​ទាំង​៥ ត្រូវ​បន្ដ​ខិតខំ​ដោយ​យកចិត្តទុកដាក់​ចុះ​ជួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូល​ដ្ឋាន​ជាប្រចាំ ​ពិសេស​នៅពេលប្រជាពលរដ្ឋជួបការលំបាកតែម្តង ព្រោះការបោះឆ្នោតសង្កាត់ឆ្នាំ២០២២មិនយូទេ ដូច្នេះយើងត្រូវ​ពង្រឹ​ង​ខ្លួន​យើងចាប់ពីពេលនេះតទៅ ហើយ​ត្រូវតែ​បន្ត​សហការ និង​សាមគ្គីភាព​ផ្ទៃក្នុងឲ្យបានល្អ ត្រូវហ៊ានលះបង់ដើម្បីបក្ស​ទាំងអស់គ្នា ដើម្បី​គណៈបក្ស​ប្រ​ជាជនកម្ពុជាយើងទទួលជ័យជំនះនា​ការបោះឆ្នោតថ្នាក់​សង្កាត់​ឆ្នាំ​២០២២ និងបន្តឈ្នះក្នុងការបោះ​ឆ្នោត​សកលឆ្នាំ២០២៣ខាងមុខបន្តទៀត៕

Facebook Comments
Loading...