នៅក្នុងពោះក្តាមញីមួយក្បាលដែលផើមអាចមានពងកូនក្តាមរហូតដល់១លានកូនឯណោះ

3
1123

កោះកុង ៖ ខណ្ឌរដ្ឋបាលជលផល ខេត្តកោះកុង បានលើកទឹកចិត្តដល់ប្រជានេ​សាទចូលរួមយកក្តាមដែលមានពង មកដាក់នៅធនាគារក្តាម ដើម្បីរក្សានិរន្តរភាព​ក្តាមសមុទ្រ ជាពិសេសដើម្បីបង្កើនផលនេសាទ និងលើកកម្ពស់ជីវភាពគ្រួសារ ព្រោះក្តាមញីមួយក្បាលដែលផើមអាចមានពងកូនក្តាមរហូតដល់១លានកូនឯណោះ។

លោក ផេង ឆាយ ប្រធានសហគមន៍នេសាទសម្រស់កោះស្តេច បានលើកថា ធនាគារក្តាមសហគមន៍នេសាទសម្រស់កោះស្តេច ទើបតែបង្កើតឡើងក្នុងឆ្នាំ២០២០នេះទេ ដោយសារតែមានជំនួយពីសហភាពអឺរ៉ុប។ ជាមធ្យមតម្លៃលក់ចេញក្តាមសេះនៅឃុំកោះស្តេច គិតទៅតាមប្រភេទ ដោយប្រភេទ លេខ១តម្លៃ៥ម៉ឺនរៀល និងលេខទី២ តម្លៃ២ម៉ឺន៥ពាន់រៀល ទៅតាមទីផ្សារឡើងចុះ។

ចំណែកលោក ឈរ ប៊ុនឈ័ង នាយរងទទួលបន្ទុករួមរដ្ឋបាលខណ្ឌជលផលខេត្តកោះកុង បានលើកឡើងផងដែរថា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្ដាមសេះ ក៏ដូចជារួមចំណែកអភិរក្សធនធានជលផលសមុទ្រឱ្យមាននិរន្តរភាព មន្ទីរបានបំផុសឱ្យប្រជានេសាទបង្កើតជាសហគមន៍នេសាទ មានចំនួន១០កន្លែង ហើយសហគមន៍ទាំងអស់នោះបង្កើតជាធនាគារក្តាម ដើម្បីឱ្យប្រជានេសាទទាំងអស់ ប្រសិនបើនេសាទបានក្តាមមេមានពងសំបកក្រៅ ឱ្យពួកគាត់លែងឬយកមកដាក់ក្នុងធនាគារក្តាម ដើម្បីធានានិរន្តរភាពក្តាម
សេះទៅថ្ងៃមុខទៀត។
លោកបានបន្តថា ធនាគារក្តាមសេះសម្រាប់ខេត្តកោះកុងបានបង្កើតតាំងពីឆ្នាំ២០០៨មកម្ល៉េះ។ ចំពោះស្រុកគីរីសាគរវិញ មានសហគមន៍ចំនួន៣គឺ សហគមន៍នេសាទសម្រស់កោះស្តេច សហគមន៍តានីភ្ញីមាស និងសហគមន៍ព្រែកខ្សាច់ ដែលបានបង្កើតជាធនាគារក្តាមសេះ ដើម្បីឱ្យប្រជាពលរដ្ឋដែលចាប់បានក្តាមមេយកមកដាក់ ។ ក្តាមដែលប្រជានេសាទ យកមកដាក់ភ្ញាស់នៅទីនេះ ពេលដែលកូនក្ដាមនោះដល់អាយុកាល អាចរស់ដោយខ្លួនឯងបាន ធនាគារក្ដាមបានយកក្តាមនោះទៅលែងក្នុងសមុទ្រ អោយវារស់នៅតាមធម្មជាតិវិញ ។

លោក ឈរ ប៊ុនឈ័ង បានបញ្ជាក់ថាការដែលបង្កើតធនាគារក្តាមសេះគោលដៅគឺផ្សព្វ​ផ្សាយដល់ប្រជានេសាទដែលនៅក្នុងសហគមន៍ ដើម្បីកាត់បន្ថយកុំឱ្យពួកគាត់ចាប់ក្តាមពងដែលជាប់នៅសំបកក្រៅហ្នឹង ឱ្យគាត់ចូលរួមថែរក្សាប្រភេទមេក្តាមដែលមានពងហ្នឹងហើយរហូតដល់ក្តាមហ្នឹងជ្រុះពងទៅ គាត់អាចនេសាទនិងចាប់បាន ដើម្បីឱ្យធនធានក្តាមសេះនៅក្នុងសហគមន៍តំបន់របស់គាត់ ឱ្យមាននិរន្តរភាព កុំឱ្យវាបាត់បង់លឿនពេក។

គួរបញ្ជាក់ថា នៅក្នុងពោះក្តាមញីមួយក្បាលដែលផើមអាចមានពងកូនក្តាមរហូតដល់១លានកូនឯណោះ៕

 

Facebook Comments
Loading...

3 COMMENTS

  1. MKsOrb

    […]Every after inside a even though we pick blogs that we study. Listed beneath are the most current websites that we decide on […]

  2. Link Shortener For Instagram

    […]Wonderful story, reckoned we could combine a couple of unrelated data, nonetheless really really worth taking a appear, whoa did one find out about Mid East has got additional problerms also […]

Comments are closed.