ប្រាសាទឯកភ្នំឧទ្ទិសចំពោះលទ្ធិព្រហ្មញ្ញសាសនា ប៉ុន្តែព្រះអង្គក៏ជាស្តេចកាន់ព្រះពុទ្ធសាសនាដែរ

0
1554

បាត់ដំបង ៖ ប្រាង្គប្រាសាទឯកភ្នំ ជាប្រាសាទបុរាណមួយក្នុងចំណោមប្រាសាទដទៃទៀតក្នុងខេត្តបាត់ដំបង។ ប្រាសាទនេះ ត្រូវបានបុព្វបុរសយើងចាត់ទុកដូចជាមកុដស្តេចស្រីដែលជាស្នាព្រះហស្ថរបស់ព្រះបាទសុរិយវរ្ម័នទី១ពីគ.ស ១០១០- ១០៥០ ឧទ្ទិសចំពោះលទ្ធិព្រហ្មញ្ញសាសនា ប៉ុន្តែព្រះអង្គក៏ជាស្តេចកាន់ព្រះពុទ្ធសាសនាដែរ។

តាមការអះអាងរបស់ឆ្មាំប្រាសាទឯកភ្នំបានឲ្យដឹងថា ដើមឡើយប្រាសាទឯកភ្នំមានទីកន្លែងតម្កល់លិង្គ និងយោនីដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនា ដែលចាត់ទុកជាប្រាសាទល្អឯកលើសគេ ហើយសម័យក្រោយមកទៀតក៏ត្រូវរងនូវការគាស់កកាយបណ្តាលឲ្យបាត់បង់អស់ទៅនិងតួប្រាសាទត្រូវដួលរលំស្ទើរតែបាត់បង់រូបភាពដើមទាំងស្រុង។ទើបតែពេលបច្ចុប្បន្នមានការអភិរក្ស និងបានធ្វើការជួសជុលជាថ្មីឡើងវិញជាបណ្តើរៗ។អ្នកបុរាណវិទ្យាបានរំលឹកពីស្នាព្រះហស្ថព្រះបាទសុរិយវរ្ម័នទី១ ដោយបានជួយបំពេញបន្ថែមប្រាសាទព្រះវិហារវិញ និងបានកសាងប្រាសាទឯកភ្នំ, ប្រាសាទស្នឹង, ប្រាសាទបាកេ្សត្រ និងនៅខេត្តតាកែវមានប្រាសាទលើភ្នំធម្មជាតិគឺប្រាសាទភ្នំជីសូរ ឧទ្ទិសចំពោះលទ្ធិព្រហ្មញ្ញសាសនាហើយព្រះអង្គក៏ជាស្តេចកាន់ព្រះពុទ្ធសាសនាដែរ៕

Facebook Comments
Loading...