នាយប៉ុស្តិ៍រដ្ឋបាលរលួសកំពង់ដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ត្រូវគេវាយបីដៃធ្វើអោយស្រលាំងកាំងរកនិយាយអ្វីមិនចេញ

0
853

ភ្នំពេញ ៖ លោក ចាប វីណុច នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស កំពុងតែបញ្ចេញមតិយោបល់ ដើម្បីដោះស្រាយបញ្ចប់ករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចស្រាប់តែគេស្ទុះវាយចំនួន៣ដៃ ធ្វើអោយស្រលាំងកាំងរកនិយាយអ្វីមិនចេញ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២០ និង១០នាទី យប់់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្បែរ រង្វង់មូលស្រីកងស្រូវ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមសាក្សីនៅកន្លែងកើតហេតុប្រាប់អោយដឹងថា មូលហេតុដែលនាំអោយលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ត្រូវគេវាយចំនួន៣ដៃនោះ ផ្តើមឡើងដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្ត ប៊្រូស ប៉ះគ្នាតិចតួចជាមួយ ម៉ូតូ សេ១២៥ នៅចំណុចក្បែរ រង្វង់មូលស្រីកងស្រូវ។

ភ្លាមៗនោះក៏មានសមត្ថកិច្ចប៉ុស្តិ៍រលួសពីរ ទៅ បី នាក់ខំជួយសម្របសម្រួលផងដែរប៉ុន្តែដោយសារភាគីទាំងសង្ខាងចរចារគ្នាមិនត្រូវ ទើបលោកចាប វីណុច នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ព្យាយាមចុះមកដោយផ្ទាល់ក្នុងគោលបំណងជួយដោះស្រាយបញ្ចប់រឿង គ្រាកំពុងតែបញ្ចេញមតិយោបល់ ស្រាប់តែគេស្ទុះវាយចំនួន៣ដៃ ក្នុងនោះ ផ្ទៃមុខចំនួន២ដៃ និងកញ្ចឹងកចំនួន១ដៃ ដែលធ្វើអោយមេប៉ុស្តិ៍ស្រលាំងកាំងរកនិយាយអ្វីមិនចេញ ដូច្នេះមានតែទំនាក់ទំនងទៅកាន់សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ នាំយកមធ្យោយទាំង២គ្រឿង ព្រមទាំងអ្នកបើកបរទាំងសង្ខាង យកទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

Facebook Comments
Loading...