កីឡាករកម្ពុជា ចាន់ រតនា ជួបជាមួយកីឡាករចិន XIE WEI នៅប្រទេសសឹង្ហបុរីនាថ្ងៃទី១៨ធ្នូនេះ

0
356

ភ្នំពេញ ៖ កីឡាករគុនចម្រុះកម្ពុជា ចាន់ រតនា មានវត្តមានក្នុង ព្រឹត្តិ​ការណ៍​ប្រកួត ONE: COLLI​SION COURSE នៃ ONE Champ​ionship នៅប្រទេសសឹង្ហបុរី នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះដោយជួបជាមួយ កីឡាករចិនលោក XIE WEI ក្នុងប្រភេទ Fly Weight។

កីឡាករ​មាន​ជំនាញ​ទាំង​ប្រដាល់​គុន​ខ្មែរ ល្បុក្កតោ ការ៉ាតេ យុទ្ធគុនខម យូដូ តេក្វាន់ដូ និង​វ៉ូវីណាម ចាន់ រតនា ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​កីឡាករ​កម្ពុជា​តែ​ម្នាក់​គត់ ដែល​ទទួល​បាន​ជោគជ័យ​ខ្លាំង​ក្នុង​ការ​ប្រកួត ONE ដោយ​រូប​គេ​ចាប់​ផ្តើម​​ប្រកួត​តាំង​ពី​មាន​ប្រាក់​តម្លៃ​ខ្លួន ១​ពាន់​ដុល្លារ រហូត​បាន៣ពាន់​ដុល្លារ ខណៈចាន់ រតនា បាន​ឈ្នះ៣ ​លើក​ជាប់ៗ​គ្នា​នោះ គឺ​​​ឈ្នះ​ Abrou Fernandes, ​Rudy Agustian និង​ឈ្នះ Gustavo Balart ​កាល​ពី​ខែ​សីហា ​ឆ្នាំ​២០១៩​។

បន្ទាប់ពីបាត់មុខពី​ពិភព​ប្រដាល់មួយរយៈដោយសារតែជំងឺកូវីដមក ពេលនេះកីឡាករពូកែប្រើស្នៀតពិសេសចាន់ រតនា មានឈ្មោះវ៉ៃនៅក្នុងព្រឹត្តិ​ការណ៍​ប្រកួត ONE: COL​LI​SION COURSE នៃONE Champ​ionship នៅប្រទេសសឹង្ហបុរី នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ដែលនឹងត្រូវប៉ះគ្នាជាមួយ កីឡាករចិនលោក XIE WEI ក្នុងប្រភេទ Fly Weight។ ការប្រកួតដ៍គ្រោះថ្នាក់មួយប្រព្រិចភ្នែកនេះ មិនទាន់មានអ្នកណាហ៊ានអះអាងមុនថា កីឡាករកម្ពុជា ឬកីឡាករចិន ជាអ្នកឈ្នះនោះទេ។ ចាំមើលការប្រកួតលើកទី៤​ក្នុង​ ONE របស់ចាន់ រតនា ដែលត្រូវជួបជាមួយកីឡាករចិនលោក XIE WEI នរណាជាអ្នកឈ្នះ?៕

 

Facebook Comments
Loading...