Neymar Jr ថាគេអាច​និង​រួម​អាជីព​ជាមួយ​មិត្ត​ចាស់ Lionel Messi វិញនៅ​រដូវ​កាល​ក្រោយនេះ

0
845

កីឡាបរទេស ៖ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Paris Saint-Germain គឺ​កីឡាករ Neymar Jr បាន​និយាយ​នូវ​ពាក្យ​ប៉ុន្មាន​ម៉ាត់ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដែលគេថាអាច​និង​រួម​អាជីព​ជាមួយ​មិត្ត​ចាស់ Lionel Messi វិញនៅ​រដូវ​កាល​ក្រោយ តែ​ពុំ​បាន​បញ្ជាក់​ច្បាស់​ថា​ ​នៅ PSG ឬ​វិល​ត្រលប់​ទៅ Barcelona សារ​ជា​ថ្មី​នោះឡើយ។

កីឡាករNeymar ​បាន​អះអាង​ថា​នៅ​រដូវ​កាល​ក្រោយ​នេះ រូបគេ​នឹង​ទទួល​បាន​ឱកាស​លេង​ជាមួយ​កីឡាករ​ Lionel Messi ​វិញ​ហើយ។ខ្សែ​ប្រយុទ្ធ​វ័យ២៨ ឆ្នាំ​និយាយ​ថា៖ “អ្វី​ដែល​ខ្ញុំ​ចង់​បាន​ខ្លាំង​បំផុត​នោះ គឺ​ការ​រួម​ក្រុម​ជាមួយ Messi ​និង​រីករាយ​ការ​លេង​ជាមួយ​គាត់​ម្តង​ទៀត”។ ​ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​ថា​លេង​នៅ​ទី​ណា​ឡើយ។

ក្រុម PSG ​យក​ឈ្នះ​លើ​ក្រុម Manchester United ​ក្នុង​លទ្ធផល ៣-១ កាលពីពាក់កណ្តាលសប្តាហ៍កន្លងមកនេះ។ ​ដោយ​ក្នុង​ចំណោម​៣​គ្រាប់​នោះ ​មាន​ខ្សែ​ប្រយុទ្ធ Neymar ​រក​បាន​ដល់​ទៅ​២​គ្រាប់​ម្នាក់​ឯងទៀតផង។ ​ទទួល​បាន​៣​ពិន្ទុ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម PSG ​មាន​សង្ឃឹម​ក្នុង​ការ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​វិញ​ហើយ។ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ទៅ ​កីឡាករ​ប្រេស៊ីល​រូប​នេះ បាន​និយាយ​ថា​រូបគេ​នៅ​រដូវ​កាល​ក្រោយ​នេះ​ចង់​លេង​ជាមួយ​កីឡាករ Lionel Messi ​វិញ។ ​ការ​អះអាង​បែប​នេះ ដោយសារ​តែ​រូបគេ​រូបគេ​ចង់​លេង​ជាមួយ​កីឡាករ​ល្អ​បំផុត​លើ​លោក​នេះ​ម្ដង​ទៀត​នៅ​លើ​ទីលាន។ Neymar បន្ថែម​ទៀត​ថា៖ “គាត់​អាច​លេង​ជាមួយ​ខ្ញុំ​បាន ហើយ​គាត់​ក៏​គ្មាន​បញ្ហា​អ្វី​នោះ​ដែរ ដោយ​ខ្ញុំ​ច្បាស់​ត្រង់​ចំណុច​ហ្នឹង ហើយ​ការ​ពិត​ទៅ​ខ្ញុំ​ចង់​ចាប់ដៃ​ជាមួយ​គាត់​នៅ​រដូវ​កាល​ក្រោយ​នេះ​ហើយ ដែល​យើង​នឹង​ត្រូវ​ធ្វើ​រឿង​ហ្នឹង​ឲ្យ​បាន”។ តែ​សាមី​ខ្លួន​មិន​បាន​បញ្ជាក់​ច្បាស់​ថា​ការ​ចង់​លេង​ជា​លើក​ទី​២​នេះ នៅ​ក្រុម Barcelona ​ឬ​នៅ PSG ​នោះ​ទេ។

គួរបញ្ជាក់​ថា Neymar បាន​ចាយ​ជាង៤ឆ្នាំ​នៅ Barcelona ហើយ​កំឡុង​ពេល​នោះ​គេ​រក​បាន១០៥គ្រាប់ ​និង Assist៧៦លើក នៅ​១៨៦ប្រកួត។ មុន​សម្រេច​ចិត្ត​ចាកចេញ​ទៅ​ចូលរួម​នៅ PSG នាម​ជា​កីឡាករ​មាន​តម្លៃ​ផ្ទេរ​ខ្ពស់​បំផុត​ដល់​ទៅ២២២លាន​អឺរ៉ូ៕

 

Facebook Comments
Loading...