ភ្នំពេញ ៖ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការឧបត្ថម្ភទឹកប្រាក់សុទ្ធ ២៥,០០០ដុល្លារ ដល់គ្រួសារសពលោកវរសេនីយ៍ត្រីលឹម សាយ និងគ្រួសាររងរបួស ដែលបានធ្វើខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ។
នៅក្នុងទឹកប្រាក់២៥,០០០ដុល្លារ ខាងលើនេះលោកឧកញ៉ា នឹងផ្ដល់ជូនគ្រួសារសព ចំនួន១៥,០០០ដុល្លារ និងគ្រួសារអ្នករងរបួសចំនួន១០,០០០ដុល្លារ។...