សហព័ន្ធ​បាល់ទាត់​អាហ្សង់ទីនសម្រេច​ប្ដូរ​ឈ្មោះ​ពាន​រង្វាន់​ Profe​ss​ional League Cup ​ទៅ​ជាឈ្មោះMaradona Cup ​វិញ

0
356

កីឡាបរទេស ៖ ដើម្បី​ជា​ការ​រំលឹក​ដល់​ការ​លះបង់​របស់ Maradona សហព័ន្ធ​បាល់ទាត់​អាហ្សង់ទីន ​បាន​សម្រេច​ប្ដូរ​ឈ្មោះ​លីគ ​Professional League Cup ​របស់​ខ្លួន ទៅ​ជាមួយ​ឈ្មោះ Maradona Cup ​វិញ ហើយធ្វើការកាន់ទុក្ខចំនួន៣ថ្ងៃនៅទូទាំងប្រទេស។

ម្ចាស់ជើងឯក World Cup ឲ្យអាហ្សង់ទីននៅឆ្នាំ១៩៨៦ ត្រូវបានគេស្គាល់ជាអតីតវីរបុរស នៅក្នុងពិភពបាល់ទាត់មួយរូប ដែលទទួលបានភាពល្បីល្បាញខ្លាំង ក្នុងកំឡុងទសវត្សឆ្នាំ៨០ មុនប្រកាសចូលនិវត្តនៅឆ្នាំ១៩៩៧។Diego Maradona ​បាន​លា​ចាក​លោក​នេះ​ទៅ​ហើយ ​ដោយសារ​តែ​គាំង​បេះដូង ​បន្ទាប់​ពី​លោក​ធ្វើ​ការ​វះកាត់​ខួរ​ក្បាល​បាន​៣​សប្ដាហ៍​មក។

​ការ​បាត់​បង់​ធនធាន​មនុស្ស​ក្នុង​វិស័យ​បាល់ទាត់​ម្នាក់​នេះ ​បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​សោកសៅ​ជា​ខ្លាំង ​ជា​ពិសេស​អ្នក​គាំទ្រ​ក្នុង​ប្រទេស​អាហ្សង់ទីន​តែ​ម្ដង។ ​ខណៈ​ដែល Mara​dona ​នេះ ​ជា​ខ្សែ​ប្រយុទ្ធ​ម្នាក់​ដែល​ជួយ​អាហ្សង់ទីន ​បាន​លើក​ពាន​រង្វាន់ World Cup ​ផង​ដែរ។ ​ដើម្បី​ជា​ការ​ដឹង​គុណ​និង​តប​ស្នង​ដល់ Maradona ​សហព័ន្ធ​បាល់ទាត់​អាហ្សង់ទីន​ក៏​សម្រេច​ចិត្ត​ធ្វើ​រឿង​មួយ​ផង​ដែរ។ ​ដោយ​ពួកគេ​បាន​សម្រេច​ប្ដូរ​ឈ្មោះ​ពាន​រង្វាន់​ Professional League Cup ​របស់​ខ្លួន ទៅ​ជាមួយ​ឈ្មោះ Maradona Cup ​វិញ៕

MEXICO CITY, MEXICO – JUNE 29: Diego Maradona of Argentina holds the World Cup trophy after defeating West Germany 3-2 during the 1986 FIFA World Cup Final match at the Azteca Stadium on June 29, 1986 in Mexico City, Mexico. (Photo by Archivo El Grafico/Getty Images)

Facebook Comments
Loading...